ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃច័ន្ទ ១ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោក-លោកស្រី ស្នងការរង នាយ-នាយរងការិយាលយ័និងកម្លាំងទាំងអស់ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ និងបានចែកអាវរងារជូនដល់កម្លាំងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជា ណា ចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានមតិផ្តាំផ្ញើឱ្យកម្លាំងទាំងអស់ ចេះថែរក្សាសម្អាតអនាម័យកន្លែងធ្វើការ គោរពវិន័យរបស់កម្លាំងនគរបាលជាតិ ផងដែរ ៕