ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អាជ្ញាធរ​បន្ដ​ចែក​ម៉ាស ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក សួន រិនឌី អនុប្រធាន​ទី​១ ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​, លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ បាន​បន្ត​ចុះ​ចែក​ម៉ាស​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ ក្នុង​សង្កាត់​ស្រះ​ចក​ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ សរុប​ចំនួន ២,០០០​ម៉ាស​។​

​សូមបញ្ជាក់​ថា ម៉ាស​ដែល​ក្រុមការងារ​កំពុង​ចុះ​ចែកជូន​នា​ពេល​នេះ គឺ​ទទួលបាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​តា​មរយៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែក​ជូន​បងប្អូន ប្រជាពលរដ្ឋ​ទូ​ទាំង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​។​

​គួរ​ជម្រាប​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ បានប្រកាស​បញ្ចេញ​ម៉ាស​ក្រណាត់​ចំនួន​២​លាន ដើម្បី​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។​

​មេដឹកនាំ​កំពូល​កម្ពុជា ដែល​តែង​យកចិត្តទុកដាក់​ចំពោះ​រាស្ត្រ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើ​កិច្ចការ​នេះ​ជា​បន្ទាន់ ដោយ​បញ្ចេញ​ម៉ាស​ក្រណាត់​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បីឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ បាន​ពាក់​ម៉ាស និង​ទុក​ប្រើប្រាស់​ចូលរួម​ការពារ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​

​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការបែងចែក​ម៉ាស​ភ្លាមៗ ដល់​ខណ្ឌ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចែក​បន្ត​ជូន​ពលរដ្ឋ​ដែល​ខ្វះខាត ព្រមទាំង​បាន​ផ្តល់​ជូន​នគរបាល​ចរាច​រណ៍ ៤០​គោលដៅ ដើម្បី​ពាក់​បំពេញភារកិច្ច ក្រោយពេល​ទទួលបាន​ម៉ាស​ចំនួន​២​លាន​ពី​ក្រសួង​សុខាភិបាល​។​

​លោក​អភិបាល​រាជធានី បាន​បញ្ជាក់ទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​សកម្មភាព​ចែក​ម៉ាស​នៅ​តាម​ផ្សារ និង​គោលដៅ​ផ្សេងៗ​ទៀត ដើម្បី​ចែក​បន្ត​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ កុំឱ្យ​មាន​ការឆ្លង​ដល់​សហគមន៍​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ