ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​ផ្ទាល់​ក្នុង​បេសកកម្ម​ចែក​ម៉ាស ជូន​ប្រជាពលរដ្ឋ​លើក​ទី​៣ ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ បន្ទាប់​ពី​ចេញ​ប្រតិបត្តិការ​ចែក​ម៉ាស​០២​ថ្ងៃ ជាប់​គ្នា​រួចមក នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន បាន​ទទួល​ម៉ាស​បន្ថែម ចំនួន​២​ម៉ឺន​ទៀត ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ យកមក​ចែកជូន​ប្រជាពលរដ្ឋ​ជា​លើក​ទី​៣ ដើម្បី​ចូលរួម​បង្កា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ កូវី​ដ​-១៩​។​

​មុន​ពេល​យក​ម៉ាស​ទៅ​ចែកជូន​ប្រជាពលរដ្ឋ អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ឆ្លៀត​ធ្វើការ​រំលែក​ម៉ាស ដាក់ចូល​ថង់​ដាច់ដោយឡែក​មួយៗ ដើម្បី​រក្សា​គុណភាព​ម៉ាស ឲ្យមាន​អនាម័យ និង​មាន​សុវត្ថិភាព​កាន់តែ​ខ្ពស់​។​

​ដោយ​បាន​ទទួល​ការអនុញ្ញាត ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាកា​រក​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រតិបត្តិការ​ចែក​ម៉ាស​លើក​ទី​៣ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ គឺ​ជ្រើសរើស​យក​គោលដៅ​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុងនោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខណ្ឌដង្កោ បាន​ដឹកនាំ​កម្លាំង​ចុះ​ចែក​ដោយ​ផ្ទាល់ និង​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​-​សង្កាត់ ក្នុង​ខណ្ឌ​ដង្កោ ព្រមទាំង​យុ​វជ ស​.​ស​.​យ​.​ក សង្កាត់​ព្រែក​កំពឹស​ផងដែរ​។​

​តាម​ផ្លូវ​ទៅ​កាន់​គោលដៅ​ចែក​ម៉ាស​ក្នុង​ខណ្ឌ​ដង្កោ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ក្រុមការងារ ក៏​បាន​ឈប់​ចែក​ដល់​អ្នកដំណើរ ដែល​មិន​មាន​ពាក់​ម៉ាស​មួយចំនួន​ជា​បន្តបន្ទាប់ និង​បាន​ផ្សព្វផ្សាយ​សារ​សម្លេង​តាមរយៈ ឧគ្ឃោសនសព្ទ ដែល​បំពាក់​នៅលើ​ម៉ូតូ​កង់​បី ចំនួន​១២​គ្រឿង ស្តីពី​របៀប​ប្រើប្រាស់​ម៉ាស និង​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល ស្តីពី​វិធានការ​ការពារ​និង​ទប់ស្កាត់​ការរីក​រាលដាល នូវ​ជំងឺឆ្លង កូវី​ដ​១៩ ដែល​សារ​សម្លេង​ទាំងនេះ ផ្តួចផ្តើម​ថត​ចេញ​ឡើង​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ម៉ាស​ក្រណាត់ ដែល​បាន​ចែកជូន​នា​ពេល​នេះ អាច​បោក​ទឹក​យក​មក​ប្រើប្រាស់​បាន​ច្រើនដង ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​បញ្ចេញ​ចំនួន​២​លាន​ម៉ាស ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ប្រគល់ឲ្យ​ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើ​ការចាត់ចែង​ចែក​ជូន​ឲ្យដល់​ប្រជាពលរដ្ឋ​ក្នុង​សហ​គ​មន៍ក្រី​ក្រ នៅ​រាជធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ