ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​កណ្ដាល​ចែក​អាវ​រងា​ដល់​កម្លាំង​ក្រោម​ឱវាទ និង​ប្រាប់​ឲ្យ​ប្រយ័ត្ន​និង​ផ្សព្វផ្សាយ​ពី​ជំងឺ​កូវី​ដ​-១៩​ដល់​សហគមន៍

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្ដាល​)៖ លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ចែក​អាវ​រងា​ដល់​កម្លាំង​ទូទាំង​ខេត្ត​កណ្ដាល ដោយ​បាន​ផ្ដាំផ្ញើ​ឲ្យ​អនុវត្ត​តាម​វិធានការ​ណ៍ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ព្រមទាំង​ឲ្យចូល​រួម​ផ្សព្វផ្សាយ​នៅតាម​មូលដ្ឋាន​របស់​ខ្លួន​ជាប្រចាំ ដើម្បី​ធ្វើ​យ៉ាង​ជួយ​ទប់ស្កាត់​ជំងឺ​នេះ កុំឱ្យ​ឆ្លង​ជា​សហគមន៍​ជា​ដាច់ខាត ។​

​អាវ​រងា​ទាំងនេះ​ជា​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ជូន​ដល់​លោក លោកស្រី មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង​ក្រុង​-​ស្រុក​ទាំង​១១ កង​វរ​អន្តរាគមន៍ និង​នាយទាហាន នាយទាហានរង​ទាំងអស់ ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​ឧត្តមសេនីយ៍​មេបញ្ជាកា​រ បាន​មានប្រសាសន៍ថា ដំណាក់កាល​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រឹងប្រែង​ទប់ស្កាត់​ខ្លាំងណាស់ ហើយ​កម្លាំង​យើង​ទាំងអស់ ក៍​ត្រូវ​ប្ដេជ្ញា​ចូលរួម​អនុវត្ត​ឲ្យបាន​ល្អ​បំផុត ពិសេស​ត្រូវ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន​ជា​ប្រចាំ ដើម្បី​ជូន​ដំណឹង​ពួកគាត់​ឲ្យ​ការពារ​ខ្លួន​ទាំងអស់គ្នា ។​

​ស្ថិតក្នុង​ឱកាស​នេះ លោក​-​លោកស្រី​កម្លាំង​អាវុធហត្ថ​ទាំងអស់​បាន​លើកដៃ​ម្រាមដៃ​១០ អរគុណ​ប្រមុខ​ដឹកនាំ​ដែល​បាន​គិតគូរ​យកចិត្ត​ទក​ដាក់​មក​ដល់​កងកម្លាំង​អាវុធហត្ថ​ខេត្ត​កណ្ដាល ព្រមទាំង​បាន​ប្ដេជ្ញា​ថា​នឹង​ការពារ​ខ្លួន​តាម​វិធានការណ៍​របស់​ក្រសួង​សុខាភិបាល ពិសេស​ចូលរួម​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ជា​ប្រចាំ​តប​តាម​ការអំពាវនាវ​របស់​សម្ដេច​ប្រមុខ​ដឹកនាំ​ប្រទេស​៕

Filed in: ព័ត៌មានជាតិ