ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សម្តេច​តេជោ ហ៊ុន សែន ផ្តល់​ជំនួយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខា​ពេទ្យ​មួយ​ចំនួន ជូន​នាយករដ្ឋមន្ត្រី​ឡាវ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្តល់​ជំនួយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខា​ពេទ្យ​មួយ​ចំនួន ជូន​នាយករដ្ឋមន្ត្រី​ឡាវ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​ដ​១៩​។​

​ការប្រកាស​ផ្តល់ជំនួយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខា​ពេទ្យ​មួយ​ចំនួន​របស់​សម្តេច​នៅពេលនេះ ធ្វើឡើង​ខណៈ​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ប្រទេស​ឡាវ បាន​ទូរស័ព្ទ​ដោយផ្ទាល់​សាកសួរ​សុខទុក្ខ​អំពី​ស្ថានភាព​សុខភាព​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​គេហដ្ឋាន នា​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល នឹង​នាំយក​ម៉ាស់ និង​បរិក្ខា​ពេទ្យ​ដែល​សម្រាប់​បម្រើ​ការងារ​លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩​ទាំងអស់ ដឹក​តាម​យន្តហោះ​ទៅកាន់​ប្រទេស​ឡាវ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ សប្តាហ៍​ក្រោយ​។​

​កិច្ចសន្ទនា​ពិសេស​រវាង​សម្តេច​តេជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ ក៏​បាន​ពិភាក្សា​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ និង​យកចិត្តទុកដាក់​ប្រយុទ្ធប្រឆាំង​ជាមួយ ជំងឺ​កូវី​ដ​១៩​ផងដែរ​។ សម្តេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការសាកសួរ​សុខទុក្ខរ​បស់​នាយករដ្ឋមន្ត្រី​ឡាវ ខណៈ​សម្តេច​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​។​

​ការផ្តល់​ជំនួយ​នេះ​បាន​បង្ហាញ​ពី​ទឹកចិត្ត​ដ៏​ធំធេង​របស់​កម្ពុជា​នៅ​កាលៈទេសៈ​ពេលនេះ ដែល​ពិភពលោក​កំពុង​រួម​គ្នា​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​ដ​១៩​។​

​សូម​ជំរាប​ថា លទ្ធផល​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​១៩ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​អ្នក​នៅ​ជុំវិញ សម្តេច​ទាំង​អស់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​ទទួលបាន​លទ្ធផល «​អវិជ្ជមាន​»​។ សម្តេច​តេជោ​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​នៅ​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជា​លើក​ទី​៣​។ ជា​លទ្ធផល​ទាំង​ខ្ញុំ និង​ភរិយា ក៏​ដូច​ជា​បងប្អូន​នៅ​ជុំវិញ​គឺ​អវិជ្ជ​មាន​កូវី​ដ​-១៩​ទាំងអស់​»៕
​ប្រភពៈ FN

Filed in: ព័ត៌មានជាតិ