ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​អាវុធហត្ថ​ភ្នំពេញ បន្ត​បេសកកម្ម ចែក​ម៉ាស ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី ជា​លើក​ទី​២!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ បន្ទាប់​ពី​ចេញ​ប្រតិបត្តិការ​ចែក​ម៉ាស​ក្រណាត់​ដែលជា​អំណោយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ជូន​ដល់​ប្រជាពលរដ្ឋ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ​តាំងពីព្រឹក​រហូត​ដល់​យប់​រួច​មក ពេល​ត្រឡប់​ចូល​ទីបញ្ជាការ​វិញ អាវុធហត្ថ​រាជធានី​ភ្នំពេញ ពុំ​បាន​សម្រាក​ភ្លាម​ទេ គឺ​បាន​បន្ត​រំលែក​ម៉ាស​ចូល​ថង់​ទាំងយប់ ដើម្បី​ត្រៀម​សម្រាប់​បេសកកម្ម​ថ្ងៃទី​២​។ ការរំលែក​ម៉ាស ចូល​ថង់​ដាច់ដោយឡែក​មួយៗ​ទាំងនេះ គឺ​ដើម្បី​រក្សា​គុណភាព​ម៉ាស ឲ្យមាន​អនាម័យ ដើម្បី​ចែក​ដល់​ដៃ​ប្រជាពលរដ្ឋ ធានាបាន​នូវ​សុវត្ថិភាព​កាន់តែ​ខ្ពស់​។​


​លុះ​មកដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ មុន​ចេញ​ប្រតិបត្តិការ​ចែក​ម៉ាស អាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ទទួល​ភារកិច្ច ទៅ​រៀបចំ លើកដាក់ និង​ដឹកជញ្ជូន ម៉ាស​បន្ថែម ចេញពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ទៅ​ប្រគល់ជូន​សាលា​រាជធានី​ភ្នំពេញ រួច​ទើប​បន្ត​បេសកកម្ម ក្នុង​ការចុះ​ទៅ​ចែក​ម៉ាស​ក្រណាត់​ជូន​ដល់​ប្រជាពលរដ្ឋ ជា​លើក​ទី​២ តាម​បណ្តា​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​នូវ ម៉ូតូ​កង់​បី​ចំនួន​១២​គ្រឿង​។ គោលដៅ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស​ជូន រួម​មាន​ដូច​លើក​ទី​១​ដែរ គឺ​៖ អ្នកធាក់ស៊ីក្លូ , ម៉ូតូឌុប​, ម៉ូតូ​កង់​បី , កម្មករសំណង់ , អ្នក​បោសសម្អាត​តាមផ្លូវ , អ្នកលក់ដូរ​តាម​កញ្ច្រែង , ប្រជាពលរដ្ឋ​ដែល​អង្គុយ​រង់ចាំ​នៅ​បរិវេណ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​ផ្សេងៗ អ្នក​ហាត់ប្រាណ​តាម​ទីសាធារណៈ និង​អ្នកបើកបរ ម៉ូតូ កង់ តាម​ដងផ្លូវ​…​។​ល​។​

​ក្នុង​ឱកាស​ចែក​ម៉ាស​នោះ​ផងដែរ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​នៅតែ​ឆ្លៀត ធ្វើការ​ផ្សព្វផ្សាយ រំលឹក​ដល់​សាធារណៈជន នូវ​ខ្លឹមសារ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្តួចផ្តើម​ចងក្រង​និង​សង្ខេប​ឡើង ស្ដី​អំពី​វិធី​ប្រើប្រាស់​ម៉ាស និង សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​ស្តីពី​វិធានការ បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩ តាមរយៈ ឧគ្ឃោសនសព្ទ ដែល​បំពាក់​នៅលើ​ម៉ូតូ​កង់​បី ទាំង​១២​គ្រឿង​៕

Filed in: ព័ត៌មានជាតិ