ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ស្នងការ​ខេត្ត​ឧត្តរមានជ័យ នាំយក​អាវរ​ងារ​ជា​អំណោយ​សម្តេច​តេជោ ហ៊ុន សែន ចែកជូន​មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក លេខ​៧០២ និង​លេខ​៩០៥

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឧត្តរមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ អមដំណើរ​ដោយ​លោក​ស្នងការរង នាយ​នគរបាល តាម​ការិយាល័យ​ជំនាញ​ជាច្រើនរូប បាន​នាំ​យក​អាវ​រងារ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចែកជូន​មន្ត្រីនគរបាល​ការពារ​ព្រំដែន​វរ​សេនា​តូច​លេខ​៧០២ និង​លេខ​៩០៥ ដែល​កំពុង​ឈរជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី បាន​ថ្លែងថា «​ជា​រៀងរាល់ឆ្នាំ​ពេល​ខែវស្សា​សម្តេច​តេជោ ហ៊ុន សែន តែង​ចែក​អាវ​ភ្លៀង និង​ពេល​ខែរងារ​សម្តេច​តែង​ចែក​អាវ​រងា នេះ​បង្ហាញឲ្យឃើញ​ពី​ការយ​ក​ចិត្តទុក​ដាក់បំផុត​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ចំពោះ​សុខទុក្ខ និង​ការរស់នៅ​របស់​កងកម្លាំងប្រដាប់អាវុ​ធ​របស់​យើង ពិសេស​កងកម្លាំង​ដែល​ឈរជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​»​។​

​ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ ក៏​បាន​ធ្វើ​ការណែនាំ​ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០២ និង​លេខ​៩០៥​ទាំងអស់ ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្យ ថែរក្សា​រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ និង​ការពារ​សុខសន្តិភាព ដែល​មាន​សព្វថ្ងៃឲ្យ​នៅ​គង់វង្ស​យូរអង្វែង និង​ធ្វើឲ្យ​ប្រទេស​ជាតិ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ត​ទៅ​មុខ​ទៀត ដើម្បី​អនាគត​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។ ពិសេស​ត្រូវ​ប្រឆាំង​ដាច់ខាត ចំពោះ​ជន​ណា​ឬ​ក្រុម​ណា ដែល​មាន​បំណង​ញុះញង់​បង្កើត​ចលាចល ចង់​បំផ្លាញ​សុខសន្តិភាព នៅក្នុង​សង្គមជាតិ​។​

​លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ក៏​បាន​ធ្វើ​ការណែនាំ​បន្តថា មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០២ និង​លេខ​៩០៥​ទាំងអស់ សូមឲ្យ​ខិតខំ​បំពេញភារកិច្ច និង​តួនាទី​របស់​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ពិសេស​ត្រូវ​បង្ក្រាប​បទល្មើស​ឆ្លងដែន​នានា ឲ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ត្រូវ​រក្សា​សុខ​ភាព អនាម័យ​ក្នុង​ការរស់នៅ​ឲ្យបាន​ល្អ ដើម្បី​ការពារ​ពី​ជំងឺ​ផ្សេងៗ និង​ត្រូវ​អនុវត្ត​ឲ្យបាន​ទៀងទាត់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​ពី​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ