ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

នាយ​ឧត្តមសេនីយ៍ យន្ត មីន បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​សាងសង់ និង​ជួសជុល​ទីលាន​ផ្នូរ​យុទ្ធជន ក្នុង​ខេត្ត​កោះកុង ដើម្បី​រំ​ឮ​ក​ដល់​វិញ្ញាណក្ខន្ធ និង​ដឹងគុណ​យុទ្ធជន ដែល​បាន​បាត់បង់​ជីវិត ដើដ្បី​មាតុភូមិ​និង​ប្រជាពលរដ្ធ​ទាំងមូល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កោះកុង​) ÷​ក្រសួង​ការពារជាតិ និង​រដ្ឋបាល​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​សាងសង់ និង​ជួសជុល​ទីលាន​ផ្នូរ​យុទ្ធជន ក្នុង​ខេត្ត​កោះកុង ដើម្បី​រំ​ឮ​ក​ដល់​វិញ្ញាណក្ខន្ធ និង​ដឹងគុណ​យុទ្ធជន​ដែល​បាន​បាត់បង់​ជីវិត ដើម្បី​មាតុភូមិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំមូល​។​

​ក្រោម​អធិបតីភាព ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួង​ការពារ ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ក្រុម​ការងារ​សាងសង់​ទីលាន​ផ្នូរ​យុទ្ធជន​លើក​ទី​១ លោកជំទាវ មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង និង​មេបញ្ជាការ​មេ​បញ្ជា​រង​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត អាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត ប្រធាន​មន្ទីរ គ្រប់​ស្ថាប័ន​អង្គភាព​ខេត្ត ជា​សមាជិក​ផង​ដែរ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ យន្ត មីន ការសាងសង់ និង​ជួសជុល​តំបន់​ទីលាន​ផ្នូរ​សព​អតីតយុទ្ធជន គឺ​មាន​ទំហំ​ដី ៩,៥០០​ជាង​ម៉ែត្រការ៉េ ក្នុង​ចំណុច​សព​យុទ្ធជន ស្ថិតនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។ បន្ថែម​ពី​ក្នុង​រយៈពេល​នេះ ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​ឱ្យ​ការ​សាង សង់​ជួលជុល​ទីលាន​ផ្នូរ​យុទ្ធជន​ឱ្យបាន​លឿន និង​ឆាប់រហ័ស​។ ប៉ុន្តែ​ការស្ថាបនា ទី​នេះ​ឡើង​ត្រូវ​ធ្វើ​បណ្តើរ និង​កៀងគរ​រក​មូនិ​ធី​សប្បុរសជន​បណ្តើរ ប៉ុន្តែ​ការសាង់សង់​ជុស​ជុល​ទីលាន​ផ្នូរ​យុទ្ធជន​មិនឱ្យ​ហួស​ពី​៣​ឆ្នាំ​នោះ​ឡើយ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បានឱ្យដឹងថា ការសាងសង់ និង​ជួសជុល​ទីលាន​ផ្នូរ​អតីតយុទ្ធជន​នាពេលនេះ គឺជា​កិច្ច​តបស្នង​សងគុណ​យុទ្ធ​មិត្ត ជា​នាយទាហាន ពលទាហាន ដែល​បាន​លះបង់ អាយុជីវិត​ក្នុង​សម័យ​សង្គ្រាម ដើម្បី​បូរណភាព​ទឹកដី ការពារ ប្រទេសជាតិ មាតុភូមិ និង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ដើម្បី​ឈាន​រក​សន្តិភាព​ជូន​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ដោយ​មិន​គិត ពី​ការ​បូរ​ជា​អាយុជីវិត​របស់​ខ្លួន​នោះ​ឡើយ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ យន្ត មីន បានបញ្ជាក់​ថា ក្នុង​សម័យ​សង្គ្រាម​នាយ​ទាហាន ពលទាហាន​បាន​លះបង់​អាយុជីវិត​ច្រើនណាស់ ដើម្បី​ការពារ​ប្រទេស​ជាតិ​ឱ្យបាន​គង់វង្ស ដូច្នេះ ដើម្បី​តបស្នង សងគុណ និង​គោរព​នូវ​វិញ្ញាណក្ខ័ន្ធ​ដល់​យុទ្ធជនដ៏​អង់អាច​ក្លាហាន ដែល​ហ៊ាន​លះបង់​អាយុជីវិត​។ អនុវត្តន៍​នូវ​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​អនុវត្តន៍​ក្រោម​ការចង្អុល បង្ហាញ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​បរ​នាយកដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នឹង​ស្ថាបនា​តំបន់​មួយ​នេះ​ឱ្យ​សាក​សម និង​ប្រែក្លាយជា​តំបន់​ដឹក​គុណ​នូ​ប្បការៈ អតីត​សព​យុទ្ធជន នៃ​យើង​ផងដែរ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​គូសបញ្ជាក់ថា សម្រាប់​ទីលាន​ផ្នូរ​សព​អតីត​យុទ្ធ គឺ​ត្រូវ​សាងសង់​ឡើង​តាម​រចនាបទ​ខ្មែរ​សុទ្ធសាធ បន្ថែម​ពី​នេះ​ក្រុម​ការងារ​ជំនាញ​កំពុង​កំពុង​សិក្សា និង​កែលម្អ​បន្ថែមទៀត នូវ​រចនាបទ​អង្គរ​បន្ថែម ហើយ​ប្រវត្តិ​ទីតាំង​នេះ​បានដាក់​សាកសព​យុទ្ធ​ពល ដែល​ពលី​ជីវិត ដើម្បី​បូរណភាព​ទឹកដី​នេះ តាំងពី​ខែ​កក្កដា ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​១៩៩៩ មកម្ល៉េះ​៕

Filed in: ព័ត៌មានជាតិ