ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

អភិបាល​រាជធានី​ភ្នំពេញ និង​ស្នងការ បន្ត​ចុះ​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ផ្សារ​ដើម​គរ ដើម្បី​ការពារ​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង និង​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ត្រី និង​សមត្ថកិច្ច បន្ត​ចុះ​ចែក​ម៉ាស​ដែល​ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ជូន​ប្រជាពលរដ្ឋ​នៅតាម​ទីសាធារណៈ​ក្បែរ​ផ្សារ​ដើម​គរ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​។​

​ក្រៅ​ពី​ការដឹកនាំ​មន្ដ្រី​ចុះ​ចែក​ម៉ាស​ដោយផ្ទាល់ នៅ​តាម​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ហើយ​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​បែក​ចែក​ឲ្យ​អភិបាលរង និង​អភិបាល​ខណ្ឌ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ ចុះ​ចែក​ម៉ាស​នៅតាម​ទី​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង បាន​ណែនាំ និង​ក្រើនរំលឹក​ប្រជាពលរដ្ឋ​អំពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ផងដែរ ដោយ​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អនាម័យ​ជាប្រចាំ តាមរយៈ​ការ​ឧស្សាហ៍​លាងដៃ​ជាមួយ​ទឹក​អាល់​កុល ឬ​ជែល និង​ពាក់​នៅ​ទីកន្លែង​ដែល​ចាំបាច់ ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​ផងដែរ​។​

​សូម​បញ្ជាក់​ថ្ងៃនេះ​ជា​ថ្ងៃ​ទី​២ ដែល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វេី​សកម្មភាព​បន្ត​ចុះចែក​ម៉ាស​តាម​គ្រប់​គោលដៅ​ស្តុប​ជូន​ដល់​ប្រជាពលរដ្ឋ​នូវ​ម៉ាស​ដែល​ជា​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​គួរ​ជម្រាប​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ បានប្រកាស​បញ្ចេញ​ម៉ាស​ក្រណាត់​ចំនួន​២​លាន ដើម្បី​ចែក​ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។​

​មេដឹកនាំ​កំពូល​កម្ពុជា ដែល​តែង​យកចិត្តទុកដាក់​ចំពោះ​រាស្ត្រ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើ​កិច្ចការ​នេះ​ជា​បន្ទាន់ ដោយ​បញ្ចេញ​ម៉ាស​ក្រណាត់​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បីឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ បាន​ពាក់​ម៉ាស និង​ទុក​ប្រើប្រាស់​ចូលរួម​ការពារ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ