ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អុស​កំពុងតែ​ត្រូវប៉ាន់​ព្រៃឈើ​កំពុង​តែ​ឈាន​ដល់​ការ​រលាយ និង​វិនាស​ហិនហោច​អស់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដោយសារ​ពួក​ឈ្មួញ​នាំ​គ្នា​តែ​សំរុក​កាប់​ឈើ 《​ព្រៃភ្នំ​》 កាត់​កង់ៗ ខ្លី ដឹក​ធ្វើជា​អុស​《​ឡ​》!!!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ធំ ÷ នៅ​ថ្ងៃ​ទី​១២​ខែវិច្ឆិកា​ឆ្មាំ​២០២០ មាន​សេចក្ដីរាយការណ៍​ពី​ប្រជា​ពលរដ្ធ​មកថា នៅ​ចំណុច ភូមិ​រវៀង ឃុំ​ង​ន​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ មាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​វិនាសកម្ម ដោយ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​បាន​ជា​សកម្មភាព​នេះ​ធ្វើទៅបាន ដោយ​រលូន​គ្មាន​ការបង្ក្រាប ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​នឹង​អាផ្ញាធរ​ដែនដី​នោះ ។

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា សកម្មភាព​កាប់បំផ្លាញ ព្រៃឈើ​ខាងលើ​នេះ គឺមាន​យូរណាស់​មកហើយ ក៏​ប៉ុន្តែ​គ្មាន​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​និង ស្ថាប័ន​ណា​ចុះ​មក​បង្ក្រាប​នោះ​ទេ រីឯ​អាជ្ញាធរ​វិញ​នៅពេល​ដែល​អ្នកសារព័ត៌មាន​តេទូ​រស័​ព្ទ​ទៅ​រាយការណ៍ ជូន​អំពី​ករណី​កាប់​បំផ្លាញ​ព្រៃឈើ​យក​មក​ធ្វើ​អុស​ដាក់​ជា​គំនរៗ​នៅតាម​ដងផ្លូវ​នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​តែ​គួរ​អោយ​សោកស្ដាយ​អាផ្ញា​ធរ​បាន​ឆ្លើយ​ថា​អុស​នោះ​ជា​ដើម​ស្វាយចន្ទី​ទេ ជាក់ស្ដែង​សុទ្ធតែ​ដើមឈើ​ព្រៃចម្រុះ​មាន​តាំងពី​ដើម​កកោះ​និង​ដើមឈើ​គ្រប់​មុខ​ទៀត​ដែល​ឈ្មួញ​កំពុង​តែ​ដឹក​ជញ្ជូន​ចេញពី​ព្រៃ​យក​មក​ស្តុក​ទុក ឡើង​ឡាន នៅក្នុង​ភូមិ​រវៀង ឃុំ​ង​ន ស្រុក​សណ្ដាន់​ខេត្តកំពង់ធំ នេះ​ជា​សកម្មភាព​ដែល​ប្រជា ពលរដ្ឋ កំពុងតែ​មាន​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ព្រៃឈើ​ចម្រុះ​កំពុងតែ​លើកដាក់​លើ​ឡាន​ខ្នាត​យក្សៗ (​វេ​អង​) គឺ​បំផ្លាញ​ទាំង​ព្រៃឈើ​បំផ្លាញ​ទាំង​ផ្លូវថ្នល់​ផងដែរ ព្រោះ​ផ្ទុក​មិន​ក្រោម​ពី​៧០​ទៅ​៨០​តោន​ទេ ។​

​ជុំវិញ​នឹង​បញ្ហា​ខាងលើ​នេះ បងប្អូន​ប្រជាពលរដ្ឋ សូម​សំណូមពរ​ទៅ ឯកឧត្តម (​វេង សាខុន​) រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ឯកឧត្តម​មេត្តា​ចាត់​វិធានការ មក​លើ​មន្ត្រី​ដែល​មាន​ការពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​សណ្ដាន់​ផង​ទាន ៕

 

Filed in: ព័ត៌មានជាតិ