ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ចែក​ម៉ាស ជូន​ប្រជាពលរដ្ឋ​នៅតាម​ទីសាធារណៈ ដើម្បី​ការពារ​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ចែក​ម៉ាស​ដែលជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ជូន​ប្រជាពលរដ្ឋ​នៅតាម​ទីសាធារណៈ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​។​

​ក្រៅ​ពី​ការដឹកនាំ​មន្ដ្រី​ចុះ​ចែក​ម៉ាស​ដោយផ្ទាល់ នៅ​តាម​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ហើយ​នោះ លោក​ឧត្តមសេនីយ៍ឯក ស ថេត ក៏​បាន​បែក​ចែក​ស្នងការរង​ម្នាក់ ដឹកនាំ​មន្ដ្រី​ចុះ​ចែក​ម៉ាស នៅតាម​ទីសាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ក្នុងនោះ ប្រជាពលរដ្ឋ​ម្នាក់​ទទួល​បាន​ចំនួន​២ ហើយ​តម្រូវ​ឲ្យ​ពាក់​ភ្លាមៗ​នៅ​កន្លែង​តែម្ដង​។​

​ក្រៅពី​ការចែក​ម៉ាស​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ណែនាំ និង​ក្រើនរំលឹក​ប្រជាពលរដ្ឋ​អំពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ផងដែរ ដោយ​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អនាម័យ​ជាប្រចាំ តាមរយៈ​ការ​ឧស្សាហ៍​លាងដៃ​ជាមួយ​ទឹក​អាល់​កុល ឬ​ជែល និង​ពាក់​នៅ​ទីកន្លែង​ដែល​ចាំបាច់ ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​ផងដែរ​។​

​គួរ​ជម្រាប​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ បានប្រកាស​បញ្ចេញ​ម៉ាស​ក្រណាត់​ចំនួន​២​លាន ដើម្បី​ចែក​ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។​

​មេដឹកនាំ​កំពូល​កម្ពុជា ដែល​តែង​យកចិត្តទុកដាក់​ចំពោះ​រាស្ត្រ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើ​កិច្ចការ​នេះ​ជា​បន្ទាន់ ដោយ​បញ្ចេញ​ម៉ាស​ក្រណាត់​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បីឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ បាន​ពាក់​ម៉ាស និង​ទុក​ប្រើប្រាស់​ចូលរួម​ការពារ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​

​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​ព្រលប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការបែងចែក​ម៉ាស​ភ្លាមៗ ដល់​ខណ្ឌ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចែក​បន្ត​ជូន​ពលរដ្ឋ​ដែល​ខ្វះខាត ព្រមទាំង​បាន​ផ្តល់​ជូន​នគរបាល​ចរាច​រណ៍ ៤០​គោលដៅ ដើម្បី​ពាក់​បំពេញភារកិច្ច ក្រោយពេល​ទទួលបាន​ម៉ាស​ចំនួន​២​លាន​ពី​ក្រសួង​សុខាភិបាល​។​

​លោក​អភិបាល​រាជធានី បាន​បញ្ជាក់ទៀតថា នៅ​ថ្ងៃស្អែក​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​សកម្មភាព​ចែក​ម៉ាស​នៅ​តាម​ផ្សារ និង​គោលដៅ​ផ្សេងៗ​ទៀត ដើម្បី​ចែក​បន្ត​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ កុំឱ្យ​មាន​ការឆ្លង​ដល់​សហគមន៍​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ