ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អាជ្ញាធរ​ខណ្ឌ​ដូនពេញ និង​ប្រធាន​ផ្សារកណ្តាល​ចែក​ម៉ាស​ក្រណាត់​ដែល​ផ្តល់ជូន​ពី​រាជរដ្ឋាភិបាល ជូន​អាជីវករ និង​ប្រជាពលរដ្ឋ​នៅ​ផ្សារ​កណ្តាល ក្នុង​ខណ្ឌ​ដូនពេញ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ដូនពេញ និង​ប្រធាន​ផ្សារកណ្តាល នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០២​នេះ បាន​នាំ​ម៉ាស​ក្រណាត់ ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ យកមក​ចែកជូន​ដល់​បងប្អូន​អាជីវករ​ជាច្រើន​នាក់​នៅ​ផ្សារកណ្តាល ដើម្បី​ចូលរួម​ទប់ស្កាត់ បង្ការ ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍​។​

​សូមបញ្ជាក់​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ បានប្រកាស​បញ្ចេញ​ម៉ាស​ក្រណាត់​ចំនួន​២​លាន ដើម្បី​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ​។​

​សម្តេច​បាន​បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើ​កិច្ចការ​នេះ​ជា​បន្ទាន់ ដោយ​បញ្ចេញ​ម៉ាស​ក្រណាត់​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បីឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង សហគមន៍​ក្រីក្រ​បាន​ពាក់​ម៉ាស និង​ទុក​ប្រើប្រាស់​ចូលរួម​ការពារ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​

​ភ្លាមៗ​ក្រោយ​ទទួល​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​, ក្រសួង​សុខាភិបាល ក៏​បាន​ចេញ​សេចក្តីប្រកាស​ជូន​ដល់​អភិបាល​រាជធានី​ភ្នំពេញ អំពី​ការប្រកាស​បញ្ចេញ​ម៉ាស​ក្រណាត់ ២​លាន ចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ក្នុង​សហគមន៍​ក្រីក្រ ក្នុង​រាជធានី​ភ្នំពេញ ផងដែរ​៕

Filed in: ព័ត៌មានជាតិ