ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ឯកឧត្តម ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​នៅ​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ ដើម្បី​ការពារ​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ដឹកនាំ​មន្ត្រី និង​សមត្ថកិច្ច ចុះ​ចែក​ម៉ាស​ដែលជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ជូន​ប្រជាពលរដ្ឋ​នៅតាម​ទីសាធារណៈ (​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ​) ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​។​

​ក្រៅ​ពី​ការដឹកនាំ​មន្ដ្រី​ចុះ​ចែក​ម៉ាស​ដោយផ្ទាល់ នៅ​តាម​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ហើយ​នោះ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​បែក​ចែក​ឲ្យ​អភិបាលរង និង​អភិបាល​ខណ្ឌ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ ចុះ​ចែក​ម៉ាស​នៅតាម​ទី​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ឃួ​ង ស្រេង បាន​ណែនាំ និង​ក្រើនរំលឹក​ប្រជាពលរដ្ឋ​អំពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ផងដែរ ដោយ​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អនាម័យ​ជាប្រចាំ តាមរយៈ​ការ​ឧស្សាហ៍​លាងដៃ​ជាមួយ​ទឹក​អាល់​កុល ឬ​ជែល និង​ពាក់​នៅ​ទីកន្លែង​ដែល​ចាំបាច់ ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​ផងដែរ​។​

​គួរ​ជម្រាប​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ បានប្រកាស​បញ្ចេញ​ម៉ាស​ក្រណាត់​ចំនួន​២​លាន ដើម្បី​ចែក​ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។​

​មេដឹកនាំ​កំពូល​កម្ពុជា ដែល​តែង​យកចិត្តទុកដាក់​ចំពោះ​រាស្ត្រ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើ​កិច្ចការ​នេះ​ជា​បន្ទាន់ ដោយ​បញ្ចេញ​ម៉ាស​ក្រណាត់​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បីឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ បាន​ពាក់​ម៉ាស និង​ទុក​ប្រើប្រាស់​ចូលរួម​ការពារ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​

​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​ព្រលប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការបែងចែក​ម៉ាស​ភ្លាមៗ ដល់​ខណ្ឌ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចែក​បន្ត​ជូន​ពលរដ្ឋ​ដែល​ខ្វះខាត ព្រមទាំង​បាន​ផ្តល់​ជូន​នគរបាល​ចរាច​រណ៍ ៤០​គោលដៅ ដើម្បី​ពាក់​បំពេញភារកិច្ច ក្រោយពេល​ទទួលបាន​ម៉ាស​ចំនួន​២​លាន​ពី​ក្រសួង​សុខាភិបាល​។​

​ឯកឧត្តម​អភិបាល​រាជធានី បាន​បញ្ជាក់ទៀតថា នៅ​ថ្ងៃស្អែក​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​សកម្មភាព​ចែក​ម៉ាស​នៅ​តាម​ផ្សារ និង​គោលដៅ​ផ្សេងៗ​ទៀត ដើម្បី​ចែក​បន្ត​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ កុំឱ្យ​មាន​ការឆ្លង​ដល់​សហគមន៍​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ