ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចុះសួរសុខទុក្ខ ចែក​ស្រូវពូជ និង​អំណោយ​មួយចំនួន​ទៀត​ជូន​ប្រជាពលរដ្ឋ​មាន​ការខ្វះខាត នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះសួរសុខទុក្ខ ចែក​ស្រូវពូជ និង​អំណោយ​មួយចំនួន​ទៀត​ជូន​ប្រជាពលរដ្ឋ​មាន​ការខ្វះខាត​ក្នុង​ជីវភាព​ក្រោយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង រៀបចំ​នៅ​ភូមិ​ឈើ​កាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។

​ជាការ​កិច្ច​ចាប់ផ្ដើម លោក សួន ម៉ា​លីន អភិបាល​ស្ដីទី​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម ព្រមទាំង​គណៈអធិបតី​ថា ខេត្ត​ព្រៃវែង បាន​ជួបប្រទះ​នូវ​ទឹកជំនន់​ទឹកភ្លៀង ចាប់ពី​ដើម​ខែ​តុលា​ឆ្នាំ​២០២០ ដែល​បាន​ធ្វើឱ្យ​ខូចខាត​ផ្លូវ​ដែល​សាងសង់​ដោយ​មូលនិធិ​ឃុំ​សរុប​ជាង​៧​ម៉ឺន​៧​ពាន់​ម៉ែត្រ​, ទំនប់​ប្រឡាយ​១៥០​ម៉ែត្រ​, ប្រព័ន្ធ​លូ​៦៥​កន្លែង និង​បាន​ប៉ះពាល់​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ចំនួន​៧​ក្រុង​ស្រុក​។​

​លោក​បន្ត​ថា​ផល​ស្រូវ​ដែល​ប៉ះពាល់​សរុប​មាន​៥,៦៦៨​ហិកតា ខូចខាត​ចំនួន ៣,៥០០​ហិកតា ស្មើនឹង ៣,៥០០​គ្រួសារ ក្នុងនោះ​ស្រុក​បាភ្នំ​ចំនួន​៦២៦​ហិកតា​, ស្រុក​កំពង់ត្របែក​ចំនួន ៧៣៦​ហិកតា​, ស្រុក​មេសាង​ចំនួន​៣៧៦​ហិកតា​,​ស្រុក​ពាម​រក៍​ចំនួន​៤៦៥​ហិកតា​, ស្រុក​ព្រះស្តេច​ចំនួន​៥៧៦​ហិកតា​, ក្រុង​ព្រៃវែង​ចំនួន​៣៦០​ហិកតា និង​ស្រុក​ពោធិ៍​រៀង​ចំនួន ៣៦១​ហិកតា​។​

​អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​គូសបញ្ជាក់​ថា​វត្ត​មានរ​បស់​សម្ដេច​ដែល​បាន​មក​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ គឺ​ស្ថិតក្នុង​យុទ្ធនាការ​មួយ​របស់​រាជរដ្ឋាភិបាល ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​បងប្អូន​អាច​ចាប់ផ្ដើម​ការបង្កបង្កើន​ផល​ឡើងវិញ​។​

​សម្ដេច​បាន​មានប្រសាសន៍ថា​ការងារ​ផ្ដល់​ជំនួយ ពិសេស​ពូជស្រូវ ពូជ​បន្លែ​ជូន​ពលរដ្ឋ​នាពេលនេះ គឺជា​ជំហាន​បន្ទាប់ ក្រោយ​ពី​រាជរដ្ឋាភិបាល បាន​ដឹកនាំ​ការងារ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយ​ទឹកជំនន់ ដែល​ទន្ទឹមគ្នា​នឹង​ការជួយ​សង្គ្រោះ​នា​ពេល​កន្លងមក​នោះ បងប្អូន​ប្រជាពលរដ្ឋ​ពិតជា​បាន​ជ្រាប​ហើយ​ថា​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​បាន​ផ្ដល់​ជំនួយ​សង្គ្រោះបន្ទាន់​ជា​បន្តបន្ទាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​គ្រា​ដ៏​លំបាក​នោះ​។​

​សម្ដេច​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន ខេត្តព្រៃវែង​ជា​ខេត្ត​លេខ​១ លើ​ខេត្ត​បាត់ដំបង ដែល​មាន​ការបង្កបង្កើន​ផល​ស្រូវ​បាន​ច្រើន​។ សម្ដេច​បាន​បន្ថែម​ថា​ការធ្វើ​ស្រូវ​បាន​ច្រើន​នេះ ក៏​ដោយសារ​ប្រជាពលរដ្ឋ​ជា​ប្រជា​កសិករ​មាន​ឱកាស​ធ្វើស្រែ​បាន​២​ទៅ​៣​ដង​ក្នុង​មួយឆ្នាំ អាស្រ័យ​ដោយ​មាន​ប្រព័ន្ធធារាសាស្ត្រ និង​មាន​មធ្យោបាយ​ធ្វើ​ស្រែ​ទំនើប រួមផ្សុំ​នឹង​ការមានទី​ផ្សារល្អ​សមរម្យ​។​

​សម្ដេច​បាន​មានប្រសាសន៍​ថា​សម័យ​នេះ ទោះបីជា​ប្រជាកសិករ​ធ្វើស្រែ​កើន​ឡើង ប៉ុន្តែ​តម្រូវការ​កម្លាំង​កសិក​រ​ធ្វើស្រែ​បែរជា​មាន​តិច​ទៅវិញ ដោយសារតែ​ការ​ធ្វើ​កសិកម្ម​បាន​ប្រែក្លាយ​ពី​កសិកម្ម​តាម​បែប​ប្រពៃណី មក​ជា​ការ​ធ្វើ​ស្រែ​តាម​បែប​ទំនើប ដូចជា​ប្ដូរ​ពី​ការ​ភ្ជួរ​ដោយ​គោ​ក្របី មក​ជា​ការ​ភ្ជួរ​ដោយ​ត្រាក់ទ័រ ឬ​គោច​យន្ត ឬ​ប្ដូរ​ពី​ការ​ស្ទូង​មកជា​ព្រោះ​គ្រាប់ និង​ប្ដូរ​មក​ច្រូតកាត់​បោក​បែន​ដោយ​ម៉ាស៊ីន​។​

​សម្ដេច​ក៏​បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​ដែរ​ថា របៀបរបប​ធ្វើ​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បងប្អូន​តែងតែ​បោះឆ្នោត​គាំទ្រ​មកនេះ គឺ​មាន​ប្រពៃណី​បែងចែក​មន្ត្រី​ឱ្យ​ចុះ​ទៅ​តាម​មូលដ្ឋាន ដើម្បី​តាមដាន​តម្រូវការ ក្ដីកង្វល់ និង​សំណូមពរ​នានា​របស់​បង​ប្អូន ហើយ​រួម​សហការ​គ្នា​ពី​ថ្នាក់​ក្រោម​រហូតដល់​ថ្នាក់លើ ដើម្បី​មាន​វិធានការ​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស​បំផុត និង​មាន​ទំលាប់​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​ជំងឺ​កូវី​ដ​១៩​នៅ​កម្ពុជា និង​នៅលើ​ពិភពលោក ដោយ​សម្ដេច​បាន​សម្ដែង​ក្ដីសង្ឃឹម​ជឿជាក់​ថា​រដ្ឋបាល​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នឹង​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន ហើយ​អនុត្ត​វិធានការ​នានា​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដូចជា​កាត់បន្ថយ​ការប្រមូលផ្ដុំ ការប្រើ​ម៉ាស់ និង​លាងដៃ​ជាដើម​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​បន្ត​មាន​ប្រសាសន៍ អំពី​បញ្ហា​គ្រឿងញៀន​ដោយ​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​បញ្ហា​គ្រឿងញៀន វា​នឹង​មិន​ងាយ​បញ្ចប់​ដូច​បញ្ហា​កូវី​ដ​១៩​នោះទេ​។ ដូច្នេះ​សម្ដេច​បាន​អំពាវនាវ​ប្រជាពលរដ្ឋ បន្ត​ចូលរួម​អប់រំ​កូនចៅ សមាជិកគ្រួសារ ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។ ព្រម​ជាមួយគ្នានេះ អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ច្បាប់​ឱ្យបាន​តឹងរឹង ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​រាយការណ៍​ករណី​គ្រឿងញៀន​ទៅ​កាន់​អាជ្ញាធរ​។​

​ទន្ទឹម​នឹង​ការរាយការណ៍ ឬ​ប្ដឹង​អំពី​បញ្ហា​គ្រឿងញៀន ឬ​បញ្ហា​ផ្សេងៗ​ទៅកាន់​អាជ្ញាធរ ឬ​ក្នុង​ករណី​អាជ្ញាធរ​មិន​សូវ​អើពើ​នឹង​បញ្ហា​ណាមួយ សម្ដេច​ក្រឡាហោម ក៏​បាន​ថ្លែង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​រាយការណ៍​បញ្ហា​ទាំងនោះ​ទៅកាន់​បណ្ដាញ​ផ្សព្វផ្សាយ​នានា ឬ​តាមរយៈ​មធ្យោបាយ​បណ្ដាញ​ទំនាក់ទំនង​សង្គម ដូចជា​ហ្វេ​សប៊ុក​ជាដើម ដើម្បី​ឱ្យ​បញ្ហា​ទាំងនោះ​ត្រូវបាន​លាតត្រដាង និង​មាន​ដំណោះស្រាយ​។​

​មុន​នឹង​បញ្ចប់ ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ព្រៃវែង សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ និង​អាជ្ញាធរ​គ្រប់​លំ​បាប់​ថ្នាក់​ដែល​បាន​រួម​សា​ហ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេល និង​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ខិតខំ​កសាង​ជីវភាព​គ្រួសារ​ឱ្យបាន​ប្រសើរ ដើម្បី​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​សង្គម និង​ប្រទេសជាតិ​។​

​មុន​នឹង​បញ្ចប់ ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ព្រៃវែង សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ និង​អាជ្ញាធរ​គ្រប់​លំ​បាប់​ថ្នាក់​ដែល​បាន​រួម​សា​ហ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេល និង​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ខិតខំ​កសាង​ជីវភាព​គ្រួសារ​ឱ្យបាន​ប្រសើរ ដើម្បី​ចូលរួម​លើកកម្ពស់ សេដ្ឋកិច្ចសង្គម និង​ប្រទេសជាតិ​។​

​សូមបញ្ជាក់​ថា អំណោយ​ដែល​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ រួម​មាន​ស្រូវពូជ​១០០​គីឡូក្រាម​, គ្រាប់ពូជ​បន្លែ​៤​មុខ មាន​ស្ពែ​ពីរ​មុខ ត្រប់ និង​ត្រកួន ព្រមទាំង​ឃី​ត​មួយកញ្ចប់ មាន​សម្ភារៈប្រើប្រាស់ និង​គ្រឿង​បរិភោគ រួម​ទាំង​ថវិកា​មួយចំនួន​ទៀត​ដែរ​។​

​បន្ទាប់​ពី​បញ្ចប់​ពិធី​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​នៅ​ទីនេះ សម្ដេច​បាន​បន្ត​អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដូចគ្នា​នេះ​ជូន​ពលរដ្ឋ​ដែល​រៀបចំ​នៅ​សាលា​ខេត្តព្រៃវែង​៕

Filed in: ព័ត៌មានជាតិ