ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ចែក​ម៉ាស​ភ្លាមៗ​ដល់​ខណ្ឌ​ទាំង​អស់ ក្នុង​រាជធានី និង​ប៉ូលិសចរាចរ ៤០​គោលដៅ ក្រោយ​ទទួលបាន​ម៉ាស​ពី​ក្រសួង​សុខាភិបាល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​ព្រលប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ធ្វើ​ការបែងចែក​ម៉ាស​ភ្លាមៗ​ដល់​ខណ្ឌ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចែក​បន្ត​ជូន​ពលរដ្ឋ​ដែល​ខ្វះខាត ព្រមទាំង​បាន​ផ្តល់​ជូន​នគរបាល​ចរាចរ ៤០ គោលដៅ ដើម្បី​ពាក់​បំពេញភារកិច្ច ក្រោយពេល​ទទួលបាន​ម៉ាស​ចំនួន​២​លាន​ពី​ក្រសួង​សុខាភិបាល​។​

​លោក​អភិបាល​រាជធានី បាន​បញ្ជាក់ទៀតថា នៅ​ថ្ងៃស្អែក​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​សកម្មភាព​ចែក​ម៉ាស​នៅ​តាម​ផ្សារ និង​គោលដៅ​ផ្សេងៗ​ទៀត ដើម្បី​ចែក​បន្ត​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ កុំឱ្យ​មាន​ការឆ្លង​ដល់​សហគមន៍​កម្ពុជា​។​

​សូមបញ្ជាក់​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានប្រកាស​បញ្ចេញ​ម៉ាស​ក្រណាត់​ចំនួន​២​លាន ដើម្បី​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។

​ម្តេច​បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើ​កិច្ចការ​នេះ​ជា​បន្ទាន់ ដោយ​បញ្ចេញ​ម៉ាស​ក្រណាត់​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បីឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​បាន​ពាក់​ម៉ាស និង​ទុក​ប្រើប្រាស់​ចូលរួម​ការពារ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​

​ភ្លាមៗ​ក្រោយ​ទទួល​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​, ក្រសួង​សុខាភិបាល ក៏​បាន​ចេញ​សេចក្តីប្រកាស​ជូន​ដល់​អភិបាល​រាជធានី​ភ្នំពេញ អំពី​ការប្រកាស​បញ្ចេញ​ម៉ាស​ក្រណាត់​២​លាន ចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ក្នុង​សហគមន៍​ក្រីក្រ ក្នុង​រាជធានី​ភ្នំពេញ ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ