ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ គោលការណ៍​ដឹកនាំ​ប្រទេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ផ្តោត​លើ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្រចេះ ៖ ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា គោលការណ៍​ដឹកនាំ​ប្រទេស​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា គឺ​ផ្តោត​ការ​លើ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​ជាក់ស្តែង និង​ប្រកបដោយ​និរន្តរភាព​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ទៀតថា គោលនយោបាយ​នេះ គឺ​ត្រូវបាន​អនុវត្ត​ជាប់​រហូត​មក ក្នុង​រយៈកាល​កន្លងមក​នេះ ហើយ​នឹង​បន្ត​អនុវត្ត ជា​ហូរហែ​ជាប់​ទៅ​មុខ​ទៀត​។ ទីណា​មាន​ការលំបាក ពេល​ណា​មាន​ការលំបាក គឺ​មាន​ការជួយ​សង្គ្រោះរ​បស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​, មាន​ការយកចិត្តទុកដាក់ របស់​ក្រុម​ការងារ​ថ្នាក់ជាតិ និង​មាន​ការ​ចុះជួយ​ផ្ទាល់​របស់​អាជ្ញាធរ​ដែន​ដី គ្រប់​លំដាប់ថ្នាក់ ដោយ​គ្មាន​ការរើសអើង​អ្វី​ទាំងអស់​។​

​លោក​ថា នេះ​គឺជា​ភាពជាក់ស្តែង នៃ​ការខិតខំ​ប្រឹងប្រែង ដោយ​បាន​អនុវត្ត​ពិតប្រាកដ និង​មិនមែន​ជា​ការសន្យា ដោយ​ខុស​ពី​អ្នកនយោបាយ​មួយចំនួន ដែល​មិន​ខ្វល់ខ្វាយ​អើពើ​អំពី​សុខទុក្ខ​រាស្ត្រ ហើយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ គឺ​ការ​ញុះញង់​បំបែកបំបាក់ មិន​រើស​ពេល មិន​រើស​វេលា សូម្បី​តែ​ក្នុងពេល​រាស្ត្រ​មាន​ទុក្ខ នៅក្នុង​គ្រោះទឹកជំនន់​ដូច​ពេល​នេះ ធ្វើយ៉ាងណា​បង្កចលាចល និង​អសន្តិសុខ ដើម្បី​បម្រើ​ឲ្យ​មហិច្ឆតា​នយោបាយ​របស់​ពួកគេ​។​

​បើ​តាម​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ការជួបជុំ​ថ្ងៃនេះ គឺជា​ការជួប​គ្នា​ដើម្បី​ជួយ​គ្នា និង​ជា​កិច្ចការ​សំខាន់​បន្ទាន់ ដែល​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ ដើម្បី​ផ្តល់​អំណោយ​ឲ្យបាន​ផ្ទាល់ដៃ ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុងពេល​ដែល​ពួកគាត់ កំពុង​មាន​តម្រូវការ​ស្បៀងអាហារ សម្រាប់​ដោះស្រាយ ការហូបចុក និង​សម្ភារ​សម្រាប់​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ ក៏ដូចជា​ស្រូវពូជ​ដើម្បី​ស្តារ​ផលដំណាំ​ឡើងវិញ​។​

​លោក​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​បណ្តា​ក្រសួង​-​ស្ថាប័ន​ថ្នាក់​ជាតិ​, អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​, កម្លាំង​ប្រជាពលរដ្ឋ​, កម្លាំង​យុវជន​ស្ម័គ្រចិត្ត និង​សប្បុរស​ជាតិ​-​អន្តរជាតិ ដែល​បាន​រួបរួម​ក្នុង​ធ្លុង​មហា​សាមគ្គី ឯកភាព​ជាតិ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​យើង​ឲ្យ​ឆ្លង​ផុត​វិបត្តិ​គ្រោះ​ធម្មជាតិ​នេះ​។ ពេល​ដែល​លំបាក គឺជា​ពេល​ដែល​យើង ត្រូវ​រួបរួម​ជួយ​យក​អាសារ​គ្នា​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​៣​ចំណុច រួមមាន​៖

*​ទី​១៖ សូម​អរគុណ​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ​ទាំងអស់ ដែល​តែង​ជឿទុកចិត្ត និង​ការផ្តល់​ការទុកចិត្ត​លើ​ការដឹកនាំ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា​

*​ទី​២៖ សូម​អរគុណ​ចំពោះ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ក្នុង​ការថែរក្សា​សន្តិភាព​។ ថ្នាក់ដឹកនាំ​នយោបាយ គ្រាន់តែ​ជា​កត្តា​ដឹកនាំ​ប៉ុណ្ណោះ ប៉ុន្តែ​ការបង្កើត និង​ថែរក្សា​បាន​នូវ​សន្តិភាព​បាន​ឋិតថេរ​យូរអង្វែង គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​។ ជាក់ស្តែង សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ដោយសារ​នយោបាយ​ឈ្នះ ឈ្នះ ប៉ុន្តែ​ប្រសិនបើ​ប្រជាជន​មិន​ត្រូវរ៉ូវ​គ្នា និង​មិន​ទុកចិត្ត​គ្នា នោះ​សង្គ្រាម​មិន​អាច​បញ្ចប់​ទេ ហើយ​ក៏​គ្មាន​និរន្តរភាព​ផងដែរ​។​

​ដោយហេតុនេះ​ហើយ ទើប​រាល់​ការប៉ុនប៉ង​នានា​ក្នុងការ​បង្កចលាចល និង​អសន្តិសុខ ដោយ​អ្នកនយោបាយ​មួយចំនួន ក្នុង​រយៈកាល​កន្លងមក ក្នុង​ចេតនា​បំផ្លិចបំផ្លាញ​គោលការណ៍​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​បាន​ទទួល​ជោគជ័យ​សោះឡើយ នេះ​ក៏​ដោយសារ​តែ​ប្រជាពលរដ្ឋ​មិន​គាំទ្រ និង​មិន​ចូលរួម​។ ប្រជាពលរដ្ឋ​យើង​ដែល​គិតគូរ​ដល់​ប្រទេសជាតិ ប្រាកដ​ជា​យល់​ច្បាស់​ណាស់​ថា ប្រទេសជាតិ​មួយ​រីកចម្រើន​ទៅបាន​ដោយសារ ប្រជាពលរដ្ឋ​ប្រទេស​នោះ ដែល​រួម​សាមគ្គី​គ្នា​។ បច្ចុប្បន្ននេះ យើង​ជា​ខ្មែរ​ដែល​លែង​បែកបាក់ ជា​ខ្មែរ​ដែល​រួបរួម​គ្នា​ជួយ​គ្នា​។​

*​ទី​៣៖ សូម​ចូលរួម​បង្ការ​ទប់ស្កាត់ និង​យកចិត្តទុកដាក់​បង្ការ​ថែទាំ និង​ពិនិត្យ​សុខភាព​ឲ្យបាន​ជាប់​ជាប្រចាំ ដើម្បី​រួម​គ្នា​ជម្នះ​លើ​វិបត្តិ នៃ​ជំងឺ​កូវី​ដ​-១៩​។ កត្តា​ជោគជ័យ​ធំ​ទៅកាន់​ជោគជ័យ​នេះ គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​សេចក្តីសុខ​របស់​ជាតិ​យើង​ទាំងមូល​៕

Filed in: ព័ត៌មានជាតិ