ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ដ ស្នងការរង​ខេត្ត និង​លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន បានបង្ហាញ មុខសញ្ញា​ម្នាក់​ជិះ​ម៉ូតូ​(​ឆក់​) នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុង​ប៉ោយប៉ែត​៖ ដោយយោង​តាម​គណនី fb ឈ្មោះ Chhaiky Pha បាន​បង្ហោះ​រូបភាព​(​រងរបួស​ដៃ​) កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​១១​និង​៤៤​នាទី​យប់ បានសរសេរថា​៖ បងប្អូន​ពេល​ជិះ​ម៉ូតូ​ត្រូវ​ប្រុងប្រយ័ត្ន​ផង ញុំ​ត្រូវ​ចោរ​ឆក់​កាបូប ផ្លូវ​ក្រោយ​នាគទិ​ព្ធ​ចោរ​ច្រើនណាស់​។ ក្រោយពេល​កើតហេតុ នារី​ជនរងគ្រោះ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​។

​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ទទួល​ពាក្យបណ្ដឹង​ពី​នារី​ជនរងគ្រោះ​ភ្លាម និង​ដោយ​បាន​បទបញ្ជា ពី​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ដ ស្នងការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខេត្ត លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត បានដឹង​នាំ​កម្លាំង អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ចុះ​ប្រតិបត្តិ​ការស្រាវជ្រាវ ឈាន​ដល់​ការចាប់ខ្លួន​ជនដៃដល់​ដែល​ជា​មុខសញ្ញា​ជិះ​ម៉ូតូ ឆក់​កាបូប នោះ បាន​ម្នាក់ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​០៣​ជាង ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​។

​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះដែរ លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ដ ស្នងការរង​ខេត្ត និង​លោក​អធិការ​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញ​មុខសញ្ញា​ជនដៃដល់់​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ ឆក់​កាបូប នារី​ម្នាក់ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ នៅ​ខាងក្រោយ​នាគ​ទិព្វ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។

​លោក​ស្នងការរង​បាន​បន្ត​អោយ​ក្រុម​អ្នកសារព័ត៌មាន​ដឹងថា​៖ លោក​និង​ចាត់​កម្លាំង​ខាង​លោក​អធិការ​ក្រុង​បន្ត​បើក​ការស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​បន្ត​តាម​ចាប់ខ្លួន ដៃជើង​គូកន​ដែល​ជា​មុខសញ្ញា​(​ឆក់​) យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ដើម្បី​ធានាបាន​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយយោង​តាម​បទបញ្ជា និង​យកចិត្ត​ទុក្ខ​ដាក់ ពី​លោកស្នងការ​ខេត្ត​បន្ទាយមានជ័យ​…(​រាយការណ៍ បឋម​:)៕

Filed in: ព័ត៌មានជាតិ