ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​អាជ្ញាធរផ្អាក​​អាជីវកម្ម​​មណ្ឌល​កម្សាន្ដ​, ម៉ាស្សា​, ស្ប៉ា និង​ក្លឹប​ហាត់ប្រាណ​សរុប​៤២៩​កន្លែង ក្នុង​រាជធានី ជាបណ្តោះអាសន្ន​តាម​ការណែនាំ ក្រោយ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​ ​ទីតាំង​ខារ៉ាអូខេ​, បៀរហ្គាឌិន​, ម៉ាស្សា​, ស្ប៉ា និង​ក្លឹប​ហាត់ប្រាណ សរុប​ចំនួន​៤២៩​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ បាន​ផ្អាក​អាជីវកម្ម​របស់​ខ្លួន​តា​ម​ការណែនាំ របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​ទេសចរណ៍ ក្រោយ​កើតមាន​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​។ នេះ​បើ​តាម​តួលេខ​ដែល​បង្ហាញ​ដោយ លោក ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ។​

​យោងតាម​សេចក្តីរាយការណ៍ បានឲ្យដឹងថា ទីតាំង​ដែល​តម្រូវ​ឲ្យ​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន ក្រោយ​ព្រឹត្តិការណ​៣​វិច្ឆិកា រួមមាន​៖
*​ទី​១៖ ខារ៉ាអូខេ ចំនួន​១០៩​ទីតាំង​
*​ទី​២៖ ឌី​ស្កូ​តែ​ក ចំនួន​៣៩​ទីតាំង​
*​ទី​៣៖ បៀរហ្គាឌីន ចំនួន​២១​ទីតាំង​
*​ទី​៤៖ ម៉ាស្សា ចំនួន​១៨៥​ទីតាំង​
*​ទី​៥៖ ស្ប៉ា ចំនួន​៨​ទីតាំង​
*​ទី​៦៖ ក្លឹប​ហាត់ប្រាណ ចំនួន​៦៧​ទីតាំង​។​

​គួរ​ជម្រាប​ថា ក្រោយ​ទទួលបាន​ការណែនាំ​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហាផ្ទៃ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​អាជ្ញាធ​រទាំង​១៤​ខណ្ឌ ចុះ​ផ្អាក​អាជីវកម្ម​សប្បាយភាព ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ពិសេស​ពី​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​។​

​យ៉ាងណាក៏ដោយ លោក ឃួ​ង ស្រេង បាន​បញ្ជា​ដល់​អាជ្ញាធ​រទាំង​១៤​ខណ្ឌ ត្រូវ​តាមដាន និង​ពិនិត្យ​ជាប្រចាំ ព្រោះ​ខ្លាចក្រែង​ទីតាំង​សប្បាយភាព​មួយចំនួន មិន​ស្ដាប់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ប្រសិនបើ​ឃើញ​សកម្មភាព​នេះ​បន្ដ​កើត​ឡើង ត្រូវ​ចុះ​បិទ​ជា​បន្ទាន់ដោយ​មិន​ត្រូវ​បណ្ដែតបណ្ដោយ​នោះឡើយ​។​

​គួរ​ជម្រាប​ថា ត្រឹម​ម៉ោង​០៧៖០០​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​កម្ពុជា​អ្នក​មាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប ៣០១​នាក់ (​ស្រី ៦១​នាក់ និង​បុរស ២៤០​នាក់​) ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៨​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​១៣​នាក់​៕

Filed in: ព័ត៌មានជាតិ