ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ទិស​យោធភូមិភាគ​ទី​៥ ទទួល អាវ​រងា ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ ៖ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ចុះ​ចែក​អាវ​រងា ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​នាយទាហាន នាយទាហានរង ពលទាហាន និង​កងរាជអាវុធហត្ថ នគរបាល​ការពារ​ព្រំដែន​ក្នុង​ទិស​យោធភូមិភាគ​ទី​៥ ។​

​អញ្ជើញ​ចូលរួម​អមដំណើរ​មាន​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក​( ឯក សំ​អូន​) មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ មេបញ្ជាការរង​យោធភូមិភាគ​ទី ៥​នាយទាហាន នាយទាហានរង ពលទាហាន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ។​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានឲ្យ​ដឹង​ដែរថា ជា​រៀងរាល់ឆ្នាំ​កងកម្លាំង​តែងតែ​ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​, សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​ការឧបត្ថម្ភ​នូវ​អាវ​ភ្លៀង​បាន​មុន​រដូវ​ភ្លៀង និង​ផ្តល់​អាវ​រងា មុន​នៅ​រដូវរងា​មកដល់ នេះ​គឺជា​ការគិតគូរ​ដ៏​ខ្ពង់ខ្ពស់​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ចំពោះ​សុខទុក្ខ​កងកម្លាំង និង​តែងតែ​ជំរុញ​ការដោះស្រាយ​រាល់​បញ្ហា​របស់​បងប្អូន​គ្រប់​កាលៈទេសៈ​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ក្រើនរំឭក​ដល់​កម្លាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​បញ្ហា​កូ​វិដ​-១៩ ដោយ​បន្ត​ពាក់​ម៉ាស និង​ធ្វើ​អនាម័យ​ឲ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបា​ល​ដើម្បី​ចៀសវាង​ការឆ្លង​រាលដាល​ជំងឺ​នេះ​ចូល​សហគមន៍​ដូចជា​ប្រទេស​ផងដែ​។​

​ពិធី​ចែក​អាវ​រងា​ដល់​កងកម្លាំង​ទាំង ៣​ប្រភេទ ប្រារព្ធ​ធ្វើ​នៅ ទីបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ស្ថិតនៅក្នុង​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ៕

Filed in: ព័ត៌មានជាតិ