ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​លោក រ័ត្ន ស្រ៊ាង អញ្ជើញ​ប្រកាស​ទទួលស្គាល់​សមា​សស​ភាព​ក្រុមការងារ​យុវជន គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​សង្កាត់ ក្នុង​ខណ្ឌ​ដង្កោ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ស្នាក់ការ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌដង្កោ មាន​បើក​ពិធី​ប្រកាស​ទទួលស្គាល់​ក្រុម​ការងារ​យុវជន គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ និង​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្រោម​អធិបតី​លោក រ័ត្ន ស្រ៊ាង សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខណ្ឌដង្កោ​, លោក នួន ផា​រ័ត្ន សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​, លោក លី ឆេង សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខណ្ឌដង្កោ​, លោក ម៉ៃ ម៉ុន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌដង្កោ​, លោកស្រី គឹម ញឹប អនុប្រធាន​គណបក្ស​ខណ្ឌ ជា​អភិបាល​ខណ្ឌ​ដង្កោ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អនុ ប្រធាន​ប្រចាំការ​គណបក្ស​ខណ្ឌ​, លោក លោកស្រី សមាជិក​គណៈ​អចិន្ត្រៃយ៍ សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ខណ្ឌ និង​សមាជិក សមាជិកា ជាច្រើន​រូប​ផង​ដែរ​។​

​ថ្លែង​ក្នុង​ពិធី​នោះ​ផងដែរ លោក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ក្តីរីករាយ និង​ចូលរួម​អបអរសាទរ​ចំពោះ​លោក លោកស្រី ប្អូនៗ ក្មួយៗ ទាំងអស់ ដែល​ត្រូវបាន​ប្រកាស​ទទួលស្គាល់​ជា​ក្រុមការងារ​យុវជន គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្នាក់​ខណ្ឌ ៤៧​នាក់ និង​ថ្នាក់​សង្កាត់​ចំនួន ៣០៦​នាក់​។​

​លោក រ័ត្ន ស្រ៊ាង បាន​ថ្លែង​បន្ថែមថា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ដាក់​ចេញ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា ដែល​បាន​រំលាយ​ចោល​ទាំងស្រុង នូវ​អង្គការ​ចាត់តាំង​នយោបាយ​យោធា​របស់​ក្រុម​ឧទ្ទាម​ខ្មែរក្រហម​ខុសច្បាប់ បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល ទទួលបាន​សុខសន្ដិភាព​ពេញលេញ និង​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ដូច្នេះ​ភារកិច្ច​ចំពោះមុខ របស់​យុវជន​ជំនាន់​ថ្មី គឺ​ត្រូវ​ចូលរួម​ការពារ​ដាច់ខាត​នូវ​សមិទ្ធិផល​នានា ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពុះពារ​កសាងឡើង ដោយ​មិន​អនុញ្ញាត​ឱ្យ​មជ្ឈដ្ឋាន​ណាមួយ ឬ​ជន​អគតិ​ទាំងឡាយណា ដែល​កំពុង​ប៉ុនប៉ង​អូស​ទម្លាក់​ប្រទេសជាតិ​ទៅក្នុង​វិបត្តិ​ភ្លើងសង្គ្រាម​ដូច​ទស្សវត្ស​ឆ្នាំ​៧០ បាន​ជាដាច់ខាត​។​

​ឆ្លៀត​ក្នុង​ឱកាស​នាពេលនោះ លោក នួន ផា​រ័ត្ន បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១៤​លាន​រៀល (​ជូន​ដល់​ក្រុមការងារ យុវជន​គណបក្ស​ខណ្ឌ ចំនួន​២​លាន និង​ក្រុមការងារ​យុវជន​គណបក្ស​សង្កាត់ ចំនួន​១២​សង្កាត់ ក្នុង​១​សង្កាត់ ១​លាន​រៀល​) និង​លោក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ថវិកា​ដល់​សមាជិក សមាជិកា ដែល​ចូលរួម​ទាំងអស់​ក្នុង​ម្នាក់ៗ ២​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ