ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​បាត់ដំបង តំណាង​ដ៏​ខ្ពង់​ខ្ពង់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​បាត់ដំបង ចំនួន​១​ម៉ឺន​២១០​គ្រួសារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ៨​រោច ខែ​ក​ក្ដិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​បាត់ដំបង តំណាង​ដ៏​ខ្ពង់​ខ្ពង់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​បាត់ដំបង ចំនួន​១​ម៉ឺន​២១០​គ្រួសារ ប្រារព្ធ​ឡើង​នៅ​បរិវេណ​អាកាសយានដ្ឋាន​ខេត្ត​បាត់ដំបង​។​

​យោងតាម​របាយការណ៍​ស្វាគមន៍​របស់​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ជំនន់​ទឹកភ្លៀង​កន្លងទៅនេះ បាន​បណ្ដាលឱ្យ​មាន​ការ​លិចលង់​ក្រុង​ស្រុក​ទាំង​១៤ ក្នុង​ខេត្ត​បាត់ដំបង ស្មើនឹង ៩៩​ឃុំ និង​បណ្ដាលឱ្យ​ប៉ះពាល់​ពលរដ្ឋ​ជាង​៧​ម៉ឺន​គ្រួសារ​, ដំណាំ​ស្រូវ​ជាង​១​សែន​ហិកតា​, ដំណាំ​សា​វប្បកម្ម និង​ឧស្សាហកម្ម​ជាង​៦​ម៉ឺន​ហិកតា​, ផ្លូវជាតិ​ប្រវែង​២​ពាន់​ម៉ែត្រ​, ផ្លូវ​ខេត្ត​ប្រវែង​ជាង​៣​ម៉ឺន​ម៉ែត្រ និង​ផ្លូវ​ក្នុង​ក្រុង​ចំនួន ២០​ខ្សែ​។​

​ឯកឧត្តម​បន្តថា ក្រោយ​ជំនន់​ទឹកភ្លៀង​ចាប់ផ្ដើម​ស្រក​ចុះ និង​បន្ទាប់​មានការ​វាយតម្លៃ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ្រួសារ​ពលរដ្ឋ​ដែល​អាច​ស្ដារឡើងវិញ​បាន​តាម​ការ​ធ្វើ​កសិកម្ម​ដំណាំ​ស្រូវ​ចំនួន ១០ ៥០០​គ្រួសារ ដែល​ស្មើនឹង ១០ ៥០០​ហិកតា ស្មើ​នឹង​ក្រុង​ស្រុក​ចំនួន​៨ លើ​ឃុំ​ចំនួន​៤៨ ភូមិ​ចំនួន​២៣១ ដោយសារ​ទីតាំង​ដី​របស់​គាត់ ស្ថិតក្នុង​តំបន់​ដែល​មាន​ប្រភពទឹក​គ្រប់គ្រាន់ ក្នុង​ការស្រោចស្រព​បាន ។​

​អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​ថា ពី​ដំបូង​ឡើយ​ពិធី​ជួប​សំណែះ​សំ​ណា​ល​សួរសុខទុក្ខ និង​ចែក​អំណោយ​នេះ គឺ​គ្រោង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហើយ​សម្ដេច​ក៏​នឹង​អមដំណើរ​សម្ដេច​តេជោ​ចូលរួម​ដែ​រ ក៏​ប៉ុន្តែ​សម្ដេច​តេជោ​ត្រូវជាប់​ធ្វើ​ចត្តា​ឡី​ស័ក ដោយសារ​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​កម្ពុជា​ត្រូវបាន​រកឃើញ​ថា​មាន​ជំងឺ​កូវី​ដ​១៩​បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​។

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ថា​លទ្ធផល​នៃ​ការធ្វើ​តេស​រក​ជំងឺ​កូវី​ដ​១៩​លើក​ទី​១​បង្ហាញថា​សម្ដេច និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មិនមាន​ជំងឺ​កូវី​ដ​១៩​នោះទេ និង​ថា​ពេលនេះ សម្ដេច​តេជោ និង​សម្ដេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត កំពុងមាន​សុខភាព​ល្អ​ប្រសើរ និង​ធ្វើ​ចត្តា​ឡីស័​ក​ប្រកប​ដោយ​ការយកចិត្ត​ទុកដាក់​ខ្ពង់បំផុត​។ ក្នុងនាម​ប្រជាពលរដ្ឋ​ទាំង​ជាង​១​ម៉ឺន​នាក់​នា​ឱកាស​នេះ សម្ដេច​បាន​ថ្លែង​បួងសួង​សូម​ឱ្យ​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ មាន​សុខភាព​ល្អ និង​ចៀសផុត​ពី​ជំងឺ​កូវី​ដ​១៩​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ក្នុង​នាម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​បាត់ដំបង សម្ដេច​ក្រឡាហោម បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង​សម្ដេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​បាន​ប្រោស​ព្រះរាជទាន​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ខេត្ត​បាត់ដំបង និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​។ ក្នុងនាម​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​ខិតខំ​ជួយ​សង្គ្រោះ​ជា​ប្រជាពលរដ្ឋ​ពី​គ្រោះទឹកជំនន់ និង​ជួយ​សម្រួល​ការចាប់ផ្ដើម​ជីវភាព​ឡើងវិញ ពិសេស​ការបង្កបង្កើន​ផល​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជរដ្ឋាភិបាល កើតចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ បាន​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​ផ្សាភ្ជាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​បាន​បែក​ចែក​ការទទួលខុសត្រូវ​ឱ្យ​មន្ត្រី​ចុះ​តាម​គ្រប់​មូលដ្ឋាន ដើម្បី​តាមដាន​បញ្ហា​ប្រឈម និង​សំណូមពរ​នានា និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា​។ សម្ដេច​បាន​សង្កត់ធ្ងន់​ថា​យើងទាំងអស់គ្នា​រួមសុខ​រួមទុក្ខ​ជាមួយគ្នា និង​មិន​មាន​ទំលាប់​រត់ចោល​គ្នា​នោះទេ​។​

​នៅ​ក្នុង​ការ​សំណេះសំណាល​នោះដែរ សម្ដេច​ក្រឡាហោម​ក៏បាន​ថ្លែង​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​សុខភាព អនុវត្ត​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩, ចូលរួម​ប្រយទ្ធប្រឆាំង​គ្រឿងញៀន​តាម​រយៈ​ការអប់រំ​ណែនាំ​កូន​ចៅ​ចៀសឱ្យផុត​ពី​គ្រឿងញៀន និង​ត្រូវ​រាយការណ៍​ជូន​សមត្ថ​កិច្ច​នៅពេល​បានឃើញ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​, ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ល្អ​ដើម្បី​ចៀសផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​។​

​សូមបញ្ជាក់​ថា​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ទទួល​អំណោយ​នា​ឱកាស​នេះ អញ្ជើញ​មក​ពី​ក្រុង​បាត់ដំបង​, ស្រុក​ប​វេល​, ស្រុក​ថ្មគោល​, ស្រុក​បាណន់​, ស្រុក​សង្កែ​, ស្រុក​គាស់ក្រឡ​, ស្រុក​មោងឫស្សី​, និង​ស្រុក​ឯក​ភ្នំ​។ អំណោយ​ទាំងនោះ រួម​មាន​ស្រូវពូជ​១០០​គីឡូក្រាម​, អង្ករ​២៥​គីឡូក្រាម​, ទឹកស៊ីអ៊ីវ​មួយ​យួរ​, ត្រីខ​មួយ​យួរ​, ទឹក​ត្រី​មួយ​យួរ​, មី​មួយ​កេស​, ទឹក​សុទ្ធ​មួយ​កេស​, ភួយ​មួយ​, មុង​មួយ​, កន្ទេល​មួយ​, និង​ថវិកា​៥​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ