ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ការបង្ការ​ការពារ​ជំងឺ​កូវី​ដ ១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង​៖ ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ជួរ​បញ្ជាការ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង លោក​ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង បាន​អញ្ជេី​ញ​ផ្សព្វផ្សាយ​ស្ដី​ពី​ការបង្ការ​ការពារ​ជំងឺ​កូវី​ដ ១៩ ដល់​នាយ នាយរង​អាវុធហត្ថ​ទូទាំង​ខេត្ត​។ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី​មេបញ្ជាការរង លោក​នាយ​រង​សេនាធិការដ្ឋាន លោក​មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​-​ក្រុង​ទាំង​៨ ផងដែរ​។​

​ថ្លែង​នាឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​កោតសរសើ​ដល់​នាយទាហាន នាយទាហានរង​ទាំងអស់​ដែល​ខិតខំ​កន្លងមក​ទាំង​ការការពារ ថែទាំ​សុខភាព ការ​ធ្វើ​អនាម័យ​សម្អាត​អង្គភាព ដើម្បី​ប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ ១៩ ការដាំដុះ​ដំណាំ និង​ការ​ចញ្ចឹមសត្វ​ជាដើម​។​

​លោក​មេបញ្ជាការ បាន​ជំរុញ​ឱ្យ​តាម​បណ្ដា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​-​ស្រុក ជា​ពិសេស​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​បន្ត​អប់រំ និង​ផ្សព្វផ្សាយ​ឱ្យបាន​ម៉ឺងម៉ាត់ ជា​លក្ខណៈ​យុទ្ធនាការ​ជាប្រចាំ ក្នុង​មូលដ្ឋាន​របស់​ខ្លួន នូវ​វិធីសាស្ត្រ​ការ​ធ្វើ​អនាម័យ​អោយបាន​ញឹកញាប់ កុំ​មាន​ការប្រមូលផ្ដុំ​គ្នា ពេល​ចេញ​ក្រៅ​ត្រូវ​ពាក់​ម៉ាស់​អោយបាន​ត្រឹមត្រូវ និង​ណែនាំ​ដល់​សមាជិក​ក្រុមគ្រួសារ​របស់​ខ្លួន​ម្នាក់ៗ តាម​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​ជា​ចុងក្រោយ លោក​ឧត្តមសេនីយ៍ មេបញ្ជាការ ផ្ដាំផ្ញើ និង​ជូនពរ​ដល់​នាយទាហាន នាយទាហានរង​ទាំងអស់​មាន​សុខភាព​ល្អ មាន​សុភមង្គល​ក្នុង​គ្រួសារ គ្រួសារ​រកស៊ី​ទទួលទាន​មាន​បាន​គ្រប់ៗ​គ្នា ជាពិសេស​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​ដាក់​ឱ្យ​ធ្វើ​៕

————-

​បេសកកម្ម​២០​ថ្ងៃ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ការបម្រើ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រា​ទឹកជំនន់

(​ភ្នំពេញ​)៖ នៅក្នុង​អំឡុង​ខែ​តុលា​ឆ្នាំ​២០២០ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ធ្វើ​ការផ្សព្វផ្សាយ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ដែល​នឹង​ទទួលរង​នូវ ឥទ្ធិពល​ខ្យល់ព្យុះ​មួយចំនួន អាច​បង្ក​ជា​គ្រោះធម្មជាតិ​ផ្សេងៗ​ជាយថាហេតុ​។​

​ក្រសួង​ធនធានទឹក​ក៏បាន​លើកឡើង​ផងដែរ​ថា នៅ​ឆ្នាំ​២០២០​នេះ អាច​មាន​ព្យុះ​កើតឡើង​ពី ២៤​ទៅ ២៦​ព្យុះ នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ក្នុងនោះ​មាន ៤​ទៅ ៥​ព្យុះ នឹង​កើត​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ជះ​ឥទ្ធិពល​ដល់​កម្ពុជា បង្ក​អោយ​មាន​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ជំនន់​ទឹកភ្លៀង ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក​ជាប់​តំបន់ភ្នំ ជួរ​ភ្នំ និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​។​

​ទន្ទឹម​ជាមួយគ្នានេះ​ផងដែរ ដោយ​ស្មារតី​ម្ចាស់ការ និង​ការយកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ណែនាំ​ដល់​កម្លាំង​អាវុធហត្ថ​ទូទាំង​ប្រទេស ត្រូវ​ត្រៀម​លក្ខណៈសម្បត្តិ​ជាស្រេច​ទាំង​មធ្យោបាយ និង​មនុស្ស​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​។​

​ដោយឡែក លោក​ឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក្នុងការ​ត្រៀមកម្លាំង សម្ភារ មធ្យោបាយ​ដឹកជញ្ជូន និង​តាមដាន​សភាពការណ៍​២៤​ម៉ោង​លើ​២៤​ម៉ោង រង់ចាំ​ចុះ​អន្តរាគមន៍ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​អាច​រង​គ្រោះ ដោយ​គ្រោះធម្មជាតិ​ជាយថាហេតុ​។​

​ពិត​ដូច​ការព្យាករណ៍​ទុក បន្ទាប់ពី​មាន​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ស្ទើរ​ទូ​ទាំង​ប្រទេស មាន​តំបន់​ក្នុង​ខេត្ត​ជាច្រើន ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​ជំនន់​ទឹកភ្លៀង​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ រីឯ​រាជធានី​ភ្នំពេញ ក៏​ទទួលរង​នូវ​ឥទ្ធិពល​ភ្លៀង​ព្យុះ​ទាំងនេះ​ផង​ដែរ ដោយ​ធ្វើឲ្យ​ទឹក​ស្ទឹងព្រែក​ត្នោត​ឡើង​ខ្ពស់ ហូរ​លើ​ខ្នង​ទំនប់ ទឹក​បែក​វាល ជន​លិច​ធ្ងន់ធ្ងរ​ដល់​សង្កាត់​មួយចំនួន ក្នុង​ខណ្ឌ​ដង្កោ ពោធិ៍​សែន​ជ័យ និង​កំបូល​។​

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ សង្គ្រោះ​ពលរដ្ឋ បាន​ចេញ​បេសកកម្ម​ទាំងយប់ ទាំង​ថ្ងៃ​ដោយ​រួមសហការ​ជាមួយ​កម្លាំង​ចម្រុះ​ជាច្រើន​ទៀត ចុះ​ដល់​ទីតាំង​រងគ្រោះ បើក​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជម្លៀស ប្រជាពលរដ្ឋ ចេញពី​តំបន់​លិច​ទឹក​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព បាន​ទាន់ពេលវេលា​។​

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ស្រាប់តែ​ជំនន់​ទឹកភ្លៀង​បាន​ឡើង​ខ្ពស់ រហូត​ជន់​លិច​ខ្លាំង​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ ក្នុង​បុរី វី​អាយ​ភី និង​បុរី​រតនៈ​ភ្នំពេញ សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ​ដោយ​មិនដឹង​ខ្លួន ភ្លាមៗ​នោះ ដោយ​បាន​ទទួល​ការប្រគល់​ភារកិច្ច​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង បាន​ដឹកនាំ​កម្លាំង អាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ជួយសង្គ្រោះ​ទាំងយប់ ជម្លៀស​ប្រជាពលរដ្ឋ​ជាង​១​ពាន់​នាក់​ចេញពី តំបន់​រងគ្រោះ​ដោយ សុវត្ថិភាព តាំងពី​ក្បាល​ព្រលប់ រហូតដល់​ម៉ោង​៥​ទាបភ្លឺ ទើប​សង្គ្រោះ​សម្រេច​រួចរាល់ ហើយ​បាន​បន្ត​ទៅ​ជួយ​ច្រក​ខ្សាច់​លើក​ជា​ទំនប់​ទប់ទឹក កុំឲ្យ​ហូរ​ដាច់​ផ្លូវនិង​កុំឲ្យ​ហូរ ចូល​ទៅ​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ព្រែកកំពឹស ដោយ​ប្រើប្រាស់​កម្លាំង​និង​សម្ភារ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ត្រៀម​បម្រុង​ទុក​មានដូចជា​ខ្សាច់ កា​រ៉ុង ប៉ែល ចប ប​ង្គី និង​មធ្យោបាយ​ដឹកជញ្ជូន​ជា​ដើម​។​

​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ដោយផ្ទាល់​ដល់​តំបន់​រងគ្រោះ និង​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​ឡើង​មក​កាន់​ទី​ទួល​សុវត្ថិភាព​ចំនួន​០២​គោលដៅ ក្នុង​ពេល​នោះ​សម្តេច បាន​ដាក់ចេញ​នូវ​អនុសាសន៍​ណែនាំ​សំខាន់ៗ​ជាច្រើន ដល់​មន្ត្រី​រាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​កងកម្លាំង​កម្រុះ ឲ្យ​យកចិត្តទុកដាក់​ជួយស​ង្គ្រោះ និង​បម្រើ​ពលរដ្ឋ​ឲ្យបាន​ស្រុះគ្នា​។​

​ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ក៏ដូចជា​ការណែនាំ​ចង្អុលបង្ហាញ​ជាប្រចាំ​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ការដឹនាំ​ប្រគល់​ភារកិច្ច​ពី​លោក ឃួ​ង ស្រេង កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សហការ​ជាមួយ​អាជ្ញាធរ និង​កងកម្លាំង​ចម្រុះ​គ្រប់​ប្រភេទ បើក​យុទ្ធនាការ យ៉ាង​សស្រាក់សស្រាំ ក្នុងការ​បំពេញបេសកកម្ម ជួយ​សង្គ្រោះ​និង បម្រើ​ពលរដ្ឋ​រងគ្រោះ​ព្រោះ​ទឹកជំនន់​ទាំង​យប់​ទាំង​ថ្ងៃ ជា​បន្តបន្ទាប់​មាន​ដូចជា​៖

Filed in: ព័ត៌មានជាតិ