ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ពោធិ៍សាត់ ជិត ២​ម៉ឺន​គ្រួសារ ទទួល​អំណោយ ពូជស្រូវ ពី​សម្ដេច​តេជោ ហ៊ុន សែន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ពោធិ៍សាត់​ ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នាំយក​ពូជ​ស្រូវ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ជិត​២​ម៉ឺន​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់​។​

​អញ្ជើញ​ចូលរួម​អមដំណើរ​មាន​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ លោក​មេបញ្ជាការរង​នាយសេនាធិការ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ព្រម​ទាំង​អាជ្ញាធរ​ដែនដី ។​

​អំណោយ​ដែល​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវ​នាំយក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នោះ នឹង​ធ្វើឡើង​នៅ​ពីរ​ទីតាំង ពោល​ទី​១៖ នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្ត​ពោធិ៍សាត់ ចំនួន​១៣,០៤៧​គ្រួសារ និង​ទី​២៖ នៅ​បរិវេណ​វិទ្យាល័យ​អូរ​តា​ប៉ោង ចំនួន​៤,២៥៩​គ្រួសារ​។​

​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ចំនួន​២៥​គីឡូក្រាម​, មី ចំនួន ១​កេស​, ត្រីខ ចំនួន ១​យួរ​, ទឹកត្រី ចំនួន​១​យួរ​, ទឹកស៉ីអ៉ីវ ចំនួន ១​យួរ​, ទឹក​សុទ្ធ ចំនួន ១​កេស​, ឃី​ត ចំនួន ១​កញ្ចប់​, ស្រូវ​ពូជ ចំនួន​១០០​គីឡូក្រាម និង​ថវិកា ចំនួន​៥០,០០០​រៀល​។​

​គួរបញ្ជាក់​ថា បន្ទាប់ពី​ទទួលរង​ឥ​ទិ្ធ​ពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​កន្លង​ទៅ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ បាន​ទទួល​រងគ្រោះ​នូវ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​ធ្លាក់​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បាន​ធ្វើឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​៦​ក្រុង​-​ស្រុក ក្នុងនោះ​មាន​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ស្រុក​បាកាន ស្រុក​កណ្តៀង និង​ក្រុង​ពោធិ៍សាត់ ស្មើនឹង​៣៤​ឃុំ​-​សង្កាត់​៕

Filed in: ព័ត៌មានជាតិ