ភ្នំពេញ ÷ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ អន្រុបធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពទាំងអស់ សូមគោរពផ្ញើរសារថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះអង្គទទួលបាននូវគ្រឿងឥស្សរិយយស” មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន” ដ៏ឧត្តុង្គឧត្តមពី ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានប្រជាជនចិន ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ៕