ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ទេសរដ្ឋមន្ត្រី ប៉ុល សារឿ​ន ៖ កងទ័ព​មួក​ខៀវ​កម្ពុជា កំពុង​ធ្វើ​ចត្តា​ឡី​ស័ក ក្រោយ​បញ្ចប់​បេសកកម្ម​ក្រៅប្រទេស បាន​ចូលរួម​លើកស្ទួយ​កិត្យានុភាព​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ស្ពឺ ៖ នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ការងារ​បញ្ជូន​កងកម្លាំង​កម្ពុជា ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​បាន​បញ្ជូន​ទៅ​បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ រហូត​បញ្ចប់​បេសកកម្ម​របស់​ខ្លួន និង​វិល​មក​មាតុភូមិ​កម្ពុជា ដែល​ធ្វើ​ចត្តា​ឡី​ស័ក តាម​វិធាន​សុខាភិបាល គឺ​បាន​ចូលរួម​លើក​ស្ទួយ​កិត្តិយស​ប្រទេស​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ការលើកឡើង​បែប​នេះ របស់​ទេសរដ្ឋមន្ត្រី ប៉ុល សារឿ​ន បាន​ធ្វើឡើង​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅក្នុង​ឱកាស​ដែល​លោក រួម​ទាំង​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​នាយទាហាន​-​ពលទាហាន​នៃ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​ទើប​ត្រលប់​មក​ពី​បេសកកម្ម​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង និង​ប្រទេស​ម៉ាលី ហើយ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម ក្នុង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​

​នៅក្នុង​មតិ​សំណេះសំណាល លោក​ទេសរដ្ឋមន្ត្រី ប៉ុល សារឿ​ន បាន​កោតសរសើ​រកង​កម្លាំង​មួក​ខៀវ​កម្ពុជា ដែល​ក្លាហាន អង់អាច ម៉ឺងម៉ាត់ និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ បំពេញ​បេសកកម្ម​បាន​ទទួលជោគជ័យ និង​ទទួលបាន​ការកោតសរសើ​រថា​មាន​វិន័យ និង​សីលធម៌​ខ្ពស់ ដែល​ទាំងអស់​នេះ បាន​ជួយ​លើកកម្ពស់​កិត្យានុភាព របស់​កម្ពុជា​បន្ថែម​ទៀត​។

​លោក​ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ និង​ការលើកទឹកចិត្ត​ពី​សំណាក់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចំពោះ​កងកម្លាំង​ទាំងអស់​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ប៉ុល សារឿ​ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន មន្ត្រី​សុខាភិបាល និង​មន្ត្រី​ជំនាញ​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​យកចិត្តទុកដាក់​ធានា​សុវត្ថិភាព និង​ផ្តល់​ការ​ទំនុកបម្រុង​គ្រប់គ្រាន់​ក្នុង​អំឡុង​ពេល​អនុវត្ត​ន៍​វិធាន​ចត្តា​ឡីស័​កនេះ​។
​លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ឱ្យ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ជាពិសេស​បន្ត​អនុវត្ត​គោល​កាណ៍​រក្សា អនាម័យ និង​ការធ្វើ​ចត្តា​ឡី​ស័ក របស់​ក្រសួង​សុខាភិបាល និង​ជឿជាក់​លើ​វិធានការណ៍​មុតមាំ និង​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី ប៉ុល សារឿ​ន និង​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បាន​ជូនពរ​ដល់​កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំងអស់ ដែល​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក សូមឱ្យ​ជួប​ប្រទះ​តែ​សេចក្តី​សប្បាយ​ជា​រៀងរហូត​ផងដែរ​។​

​ស្ថិតនៅ​ក្នុង​ឱកាស​នោះដែរ កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​កំពុងតែ​ធ្វើ​ចត្តា​ឡី​ស័ក តាម​វិធាន​សុខាភិបាល​បាន​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​, ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី ប្រាក់ សុខុន​, ទេសរដ្ឋមន្ត្រី ប៉ុល សារឿ​ន​, នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ព្រមទាំង​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ពួកគេ​ទាំងអស់គ្នា ទាំង​ពេល​កំពុង​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហ​ប្រជាតិ នៅ​បណ្តា​ប្រទេស​ដែល​កំពុងតែ​ហួងហែង​ដោយសារតែ​សង្គ្រាម និង​រហូត​មក​មាតុភូមិ​កម្ពុជា​វិញ ព្រមទាំង​ក្នុង​កំលុង​ពេល​ធ្វើ​ចត្តា​ឡីស័​កនេះ​ជាដើម​។​

​សូមជម្រាបថា កងទ័ព​មួក​ខៀវ​កម្ពុជា ចំនួន​១១៥​នាក់ រួមមាន​៖ កងអនុសេនាធំ​រាជ​អាវុធហត្ថ​លេខ​៨៦១ ចំនួន​៧៣​នាក់ ក្នុងនោះ​មាន​នារី​១២​នាក់ បាន​វិលត្រឡប់​មក​មាតុភូមិ​កម្ពុជា​វិញ នា​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ និង​កងកម្លាំង​កម្ទេច​គ្រឿងផ្ទុះ (EOD) លេខ​២៣១ ចំនួន ៤២​នាក់ ក្នុងនោះ​មាន​ស្ត្រី​១​នាក់ ដែល​ជា​កងទ័ព​ចុងក្រោយ​របស់​កម្ពុជា ប្រទេស​ម៉ាលី បាន​មក​កម្ពុជា​នា​រសៀល​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០​ថ្មីៗ​នេះ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង ៧,១២៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជិត ៤០០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​បច្ចុប្បន្ននេះ កម្ពុជ​មាន​កងកម្លាំង​ចំនួន​៧៨៧​នាក់ កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ លើ​ប្រទេស​ចំនួន​៦ ក្នុងនោះ​មាន​ប្រទេស​ស៊ូ ដង់ , ស៊ូដង់​ខាងត្បូង​, លី បង់ ម៉ាលី អាហ្វ្រិក​កណ្តាល និង​យ៉េមែ​ន ។
​កម្លាំង​កងទ័ព​មួក​ខៀវ​កម្ពុជា ទាំងអស់នេះ ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ​លំដាប់​ទី​២ នៅក្នុង​តំបន់​អាស៊ាន​៕

Filed in: ព័ត៌មានជាតិ