ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន សូម​អភ័យទោស​ចំពោះ​ការលុបចោល​កម្មវិធី​ជាច្រើន​ដែល​ត្រូវ​ចុះ​មូលដ្ធាន​តាម​បណ្ដាលខេត្ត​ដែល​យើងខ្ញុំ​បាន​សន្យា​កន្លង​មក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​យើងខ្ញុំ​ទាំង​ពីរ​នាក់​ត្រូវ​ចូល​បន្ទុម​ក្នុងផ្ទះ រយៈពេល ១៤​ថ្ងៃ តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ទន្ទឹម​នឹង​នេះ​ខ្ញុំ​សូម​អភ័យទោស​ចំពោះ​ការលុបចោល​កម្មវិធី​ជាច្រើន​ដែល​ត្រូវ​ចុះ​មូលដ្ឋាន​តាម​បណ្តា​ខេត្ត ដែល​យើងខ្ញុំ​បាន​សន្យា​កន្លងមក​។ ប៉ុន្តែ​អ្វី​ដែល​ជាភាកិច្ចរបស់​ខ្ញុំ​ដែល​ត្រូវ​បំពេញ​ជា​ប្រចាំ​រាល់ថ្ងៃ​នោះ នៅតែ​បំពេញ​គឺ ការ​ហាត់ប្រាណ ការត្រួតពិនិត្យ​ឯកសារ និង​ការសម្រេច​ទៅ​លើ​រាល់​ឯកសារ​នានា​តាម​សមត្ថកិច្ច​ទទួលខុសត្រូវ របស់ខ្ញុំ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រគល់ជូន​។​

​ទន្ទឹមនឹងនេះ ខ្ញុំ​សូម​បញ្ជាក់​ជូន​សាធារណជន​ឲ្យបាន​ជ្រាបថា ក្នុង​ការបញ្ចៀស​បាន​នៃ​កា​រីក​រាលដាល​ជម្ងឺ​កូវិត ១៩ កន្លងមក តាមរយៈ​នៃ​ការបញ្ជូន​ឯកសារ​នានា ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៀត​នោះ ក្រសួង​បាន​ចាត់វិធានការ​តាមរយៈ​នៃ​ការដំឡើង​ទូ​ដុត​កំដៅ​ឯកសារ និង​បាន​ប្រើប្រាស់​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ មុន​ការបញ្ជូន​ឯកសារ​នានា​មក​ដល់​ខ្ញុំ ហើយ​គ្រប់​អង្គភាព​ក្រោម​ឱវាត​ក៏​បាន​ចាត់វិធានការ​ដូចគ្នានេះ​ដែរ​។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ​នេះ ខ្ញុំ​មាន​ក្តីសង្ឃឹម​ថា​សាធារណៈជន​មិន​មាន​ការព្រួយបារម្ភ​ហួស ចំពោះ​បញ្ហា​ដូច​បាន​បញ្ជាក់​ខាងលើ​។​

Filed in: ព័ត៌មានជាតិ