ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ បន្ត​នាំយក​អំណោយ​សប្បុរសជន ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត និង​ទទួល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ប្រាសាទ​សំបូរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពង់ធំ​) ÷ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​ឯកឧត្តម ឈុន ឈ​ន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បន្ត​នាំយក​អំណោយ​សប្បុរសជន ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត និង​ទទួល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ប្រាសាទ​សំបូរ ចំនួន ២០០​គ្រួសារ ដែល​ជា​អំណោយ​របស់​ក្រុមហ៊ុន SUCCESSMORE ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​ចំនួន ២០​គីឡូក្រាម មី ១​កេស ភួយ ១ អាវយឺត ១ និង​ថវិកា ២០,០០០​រៀល ដែល​សរុប​ជា​ថវិកា​ចំនួន ២៨,៨៨០,០០០​រៀល ក្នុង​នោះ​រដ្ឋបាល​ខេត្ត​ក៏​បាន​បន្ថែម​នូវ ទឹកបរិសុទ្ធ ១​កេស ត្រីខ ១​យួរ ទឹក​ស៊ី​អ៉ីវ ១​យួរ ទឹកត្រី ១ យួរ និង​ថ្នាំពេទ្យ​មួយកញ្ចប់ ព្រមទាំង​ឧបត្ថម្ភ​កង់​ចំនួន ១០​គ្រឿង និង​ថវិកា​ម្នាក់ ១០​ម៉ឺន​រៀល ជូន​ដល់​សិស្ស​ក្រីក្រ ចំនួន ១០​នាក់ រស់​នៅក្នុង​ស្រុក​ប្រាសាទ​សំបូរ នា​ព្រឹក​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​តំណាង​ក្រុមហ៊ុន សឹក​សេ​សម៉​រ៍ បានឲ្យដឹងថា ស្រុក​ប្រាសាទ​សំបូរ​នេះ គឺ​ជា​ទីកន្លែង​កំណើត​របស់​ខ្ញុំ ហើយ​ថ្ងៃនេះ​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់ មាន​ឱកាស​ជួប​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​នាំយក​អំណោយ​មក​ជួយ​ដល់​បងប្អូន​ដែល​កំពុង​តែ​រង​ទុក្ខលំបាក​ខ្វះខាត​ស្បៀងអាហារ ។ លោក​បាន​បញ្ជាក់ទៀតថា អំណោយ​ទាំងនេះ គឺជា​ទឹកចិត្ត សប្បុរស់ធម៌​របស់​ក្រុមការងារ នៃ​សហការី​របស់​ក្រុមហ៊ុន និង​ជា​ការចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការជួយ​ដោះស្រាយ​ជីវភាព​របស់​បងប្អូន​ប្រជាព​រដ្ឋ ដែល​កំពុង​តែ​រងគ្រោះ​ដោយសារ​ទឹកជំនន់ នឹងរង​ផលប៉ះពាល់​ដំណាំ​បន្លែបង្ការ​នៅពេលនេះ​។​

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​នោះដែរ ឯកឧត្តម សុខ លូ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន SUCCESSMORE ដែល​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ និង​ថវិកា​មួយចំនួន ដែល​បាន​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ភាពខ្វះខាត ជាពិសេស ក្នុងពេលដែល​ប្រជាពលរដ្ឋ​កំពុង​តែ​ទទួល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅពេលនេះ ដោយ​មិន​មាន​ការប្រកាន់​នូវ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ ឲ្យតែ​បងប្អូន​ជួប​នូវ​ការលំបាក​គឺ​ទទួលបាន​អំណោយ​ស្មើៗ​គ្នា​ទាំងអស់ ជួយ​គ្នា​ក្នុង​គ្រាក្រ ស្គាល់​អាក្រក់​ល្អ ក្នុង​គ្រា​លំបាក​។​

​លើសពីនេះ​ទៀត​ឯកឧត្តម សុខ លូ ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ខិតខំ​ថែរក្សា​នូវ​សុខភាព ហូប​ស្អាត រស់នៅ​ស្អាត ដាំ​ដំណាំ​បន្លែបង្ការ​រួមផ្សំ​ជុំវិញ​ផ្ទះ សម្អាត​បរិស្ថាន​អនាម័យ​ជុំវិញ​លំនៅដ្ឋាន​និង​រមណីយដ្ឋាន ដើម្បី​ជា​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ជាតិ អន្តរជាតិ មក​កម្សាន្ត​ឲ្យ​កាន់តែច្រើន ជាពិសេស​នោះ គឺ​ស្រុក​ប្រាសាទ​សំបូរ យើង​មាន​ប្រាសាទសំបូរព្រៃគុក ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។​

​ឯកឧត្តម សុខ លូ ក៏​បាន​សំណូមពរ ដល់​មាតា​បិតា អាណាព្យាបាល សិស្សានុសិស្ស​ទាំងអស់ ឱ្យ​ចូលរួម​ការពារ ទប់ស្កាត់​ការ​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន យើង​ត្រូវ​ចាត់ទុកថា បញ្ហា​គ្រឿងញៀន គឺជា​ភារកិច្ច​របស់​យើងទាំងអស់គ្នា ដែល​ត្រូវ​រួមគ្នា​ការពារ ទប់ស្កាត់​មិនឱ្យ​មាន​នៅក្នុង​ភូមិ ក្នុង​សហគមន៍ យើង​ជា​ដាច់​ថា ដើម្បី​គោរព​តាម​គោល នយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ហើយ​ក៏​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពាក់មួក​សុវត្ថិភាព ដាក់​ខ្សែក្រវ៉ាត់ ហាម​ប្រើ​ទូរស័ព្ទដៃ សេប​គ្រឿង​ស្រវឹង​
​ក្នុង​ពេល​បើកបរ ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៕

Filed in: ព័ត៌មានជាតិ