នាព្រឹកថ្ងៃពុធ ៤រោច ខែកក្តិក ឆ្នាំជូត ទោស័កព ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ តាមផ្លូវធ្វើដំណើរមកកាន់ខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដើម្បីបំពេញបេសកកម្មរយ:ពេលមួយសប្តាហ៍ ឯកឧត្តមរដ្ឋមន្ត្រី បានចូលពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់នៅ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាទឹកជំនន់ឆ្នាំនេះបានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ ១ ៣៨៣ ហ.ត និងផ្ទៃដីខូចខាតចំនួន ៩២៨ហ.ត នៅក្នុង ៥ស្រុក និងក្នុងក្រុងកំពង់ឆ្នាំង។
បច្ចុប្បន្នមន្ទីរកំពុងចុះស្រង់តួលេខចំនួនគ្រួសាររងគ្រោះ បន្ទាប់មករាយការណ៍ជូនក្រសួង និងលើកសំណើ សុំពូជស្រូវយកមកចែកចាយជូនពួកគាត់។
ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរចុះពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់និងទាន់ពេលវេលាដើម្បីរៀបចំកម្មវិធីចុះអន្តរាគមន៍ចែកពូជស្រូវជូនដល់គ្រួសារដែលរងគ្រោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចាប់ផ្តើម ស្តារផលិតកម្មស្រូវឡើងវិញ៕