ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់លើផែនការ ការពារគណៈប្រតិភូជាន់ខ្ពស់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី ស្នងការរង នាយការិយាល័យ អធិការនគរបាលក្រុង ស្រុក ទាំង ៩ និង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង ៤ នេះបើយោងតាមគេហទំព័ររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញផ្សាយនាព្រឹកមិញ ៕