ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សម្ដេច ហេង សំរិន អបអរសាទរ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ធសភា ថ្ងៃនេះ​ជា​ថ្ងៃទី​២ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​។ ជា​ទម្លាប់​ក្នុងថ្ងៃនេះ​ក្រៅពី​ការប្រណាំង​ទូកង យើង​នាំគ្នា​ដាលអំបុក​ស្រូវ​ថ្មី ដែល​មាន​រស់ជាតិ​ឈ្ងុញឆ្ងាញ់ ដើម្បី​ទទួល​ទាន និង​រៀបចំ​ពិធី​សំពះ​ព្រះ​ខែ អក​អំបុក នា​ពេល​រាត្រី​។​

​ទោះ​យើង​មិន​បាន​រៀបចំ​ពិធី​ប្រណាំង​ទូកង នៅ​រាជធានី​ក្រុងភ្នំពេញ ដោយសារ​ជំងឺ​កូវី​ដ​១៩​ក្តី​។ នៅ​រាត្រី​នេះ​យើង​រៀបចំ​ពិធី​សំពះ​ព្រះ​ខែ អក​អំបុក ដោយ​មាន​ការ​អុជចង្កៀង​គោ​ម តាម​ខេត្ត​ក្រុង​នានា ដែល​អាជ្ញាធរ​បាន​រៀបចំ ជាពិសេស​នៅ​តាម​វត្ត​អារាម និង​គេហដ្ឋាន​រៀងៗ​ខ្លួន យ៉ាង​សប្បាយ​រីករាយ តាម​ប្រពៃណី​និង​ទំនៀប​ទម្លាប់​ដូនតា​យើង​។​

​សូម​បងប្អូន​ជនរួមជាតិ​សប្បាយរីករាយ​គ្រប់​ក្រុមគ្រួសារ និង​ប្រកាន់​ឲ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​ការពារ​ជំងឺ​កូវី​ដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។ យើង​អាច​នឹង​ភ្លេច​ជំងឺ​កូវី​ដ​១៩ តែ​ជំងឺ​នេះ​មិន​ដែល​ភ្លេច​យើង​នោះទេ​៕

Filed in: ព័ត៌មានជាតិ