ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​អភិបាល​ខេត្ត​កំពត ចុះ​ពិនិត្យ​វាយតម្លៃ​លើ​ផលប៉ះពាល់​ស្រូវ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ស្រុក​កំពង់ត្រាច និង​ស្រុក​បន្ទាយមាស​ខាងលិច

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កំពត ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០១ ខែ​វិច្ចិកា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ តាម​បណ្ដា​ឃុំ​មួយចំនួន​ក្នុងស្រុក​ចំនួន​ពីរ​គឺ​ស្រុក​កំពង់ត្រាច និង​ស្រុក​បន្ទាយមាស ដើម្បី​ពិនិត្យ​ស្វែងយល់​និង​វាយតម្លៃ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់ ពាក់ព័ន្ធ​លើ​ការងារ​មួយចំនួន ដូច​ជា​ការពិនិត្យ​លើ​ផលប៉ះពាល់​ដំណាំ​ស្រូវ ,​ពិនិត្យ​លើ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវលំ​និង​ប្រឡាយទឹ និង​ស្វែងយល់​ក្នុង​ការត្រៀម​រក​ទីផ្សារ​ស្រូវ​សម្រាប់​ប្រជាកសិករ​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​នោះ លោក ជាវ តា​យ​អភិបាលខេត្ត បាន​លើកឡើង​ថា សុខទុក្ខ​លំបាក របស់​ប្រជាពលរដ្ឋ គឺជា​សុខទុក្ខ​លំបាក​របស់​ថ្នាក់ដឹកនាំ ហើយ​វត្តមាន​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ជំនាញ ចុះ​មក​ជួប​ប្រជាពលរដ្ឋ​នាពេលនេះ​គឺជា​ការឆ្លើយតប ឲ្យបាន​ទាន់​ពេលវេលា តាម​ប្រសាសន៍​ណែនាំ​ផ្តាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន​សែន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អាជ្ញាធរ​ខេត្ត ស្រុក​ធ្វើការ​សិក្សា​វាយតម្លៃ បាន​ជា​មូលដ្ឋាន អំពី​ការរង​ផលប៉ះពាល់​ជាក់លាក់​ទាំង​ការងារ​បង្កបង្កើនផល និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​មូលដ្ឋាន រួម​និង​តម្រូវការ​សំណូមពរ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ ដើម្បី​ជួយ​អន្តរាគមន៍​ធ្វើការ​ស្ដារ​ឡើង​វិញ​ឲ្យបាន​ឆាប់រហ័ស​ទាន់ពេលវេលា​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​ពាក់ព័ន្ធ ត្រូវ​រួម​សហការ​គ្នា ធ្វើ​ការវាយតម្លៃ​នៃ​ការខូចខាត​ឲ្យបាន​ច្បាស់លាស់ និង​ផែនការ​ជាក់លាក់ ដើម្បី​ជា​វិធានការ​អន្តរាគមន៍​ក៏ដូចជា​ការផ្ដល់​ពូជស្រូវ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការស្ដារ​ឡើង​វិញ​លើ​ការងារ​បង្កបង្កើនផល ព្រមទាំង​ការងារ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ឱ្យបាន​ទាន់​ពេលវេលា​និង​ឆាប់រហ័ស​។

​ទន្ទឹម​នឹង​នោះ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​ក៏​ត្រូវ​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព​ទឹកភ្លៀង​ចុងឆ្នាំ ត្រូវ​បិទទ្វារ​អាងទឹក​ឬ​ទប់​ប្រភព​ទឹក​ដែល​មាន​ក្នុង​មូលដ្ឋាន ទុក​បម្រុង​ត្រៀម​សម្រាប់​ស្រោចស្រព​ដំណាំ​នា​រដូវប្រាំង​ខាងមុខនេះ និង​ត្រូវ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​រក្សា​ទឹក​ក្នុង​ស្រែ​ឲ្យបាន​ល្អ​មុន​បញ្ចប់​រដូវភ្លៀង​មក​ដល់​ផង​ដែរ​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត​បាន​ឧបត្ថម្ភ​ថវិកា​ជូន​កងកម្លាំង ៤០​នាក់ ក្នុង​ម្នាក់ៗ ២​ម៉ឺន​រៀល និង​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ចំនួន ៥៧០​នាក់ (​ទាំងពីរ​ស្រុក​) ក្នុង​ម្នាក់ៗ ១​ម៉ឺន​រៀល សរុប​ថវិកា ៦​លាន ៥០​ម៉ឺន​រៀល​។​

​សូមបញ្ជាក់​ថា ខេត្ត​កំពត​ស្ថានភាព​នៃ​ការរង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ដែលនាំឱ្យ​ខូចខាត ផល​ដំណាំ​ស្រូវ មាន​ស្រុក​ចំនួន​២​គឺ​ស្រុក​បន្ទាយមាស និង​ស្រុក​កំពង់ត្រាច​៖ សរុប​រួម​នៅ​ផ្ទៃដី​ចំនួន​១២២០​ហ​ត និង​ខូចខាត ៤៦៦ ហ​.​ត ស្មើនឹង ០,៣២៨% នៃ​ផ្ទៃដី​អនុវត្ត​បាន​សរុប​ចំនួន​១៤១ ៦៧៤ ហ​ត​។​ក្នុងនោះ ស្រុក​បន្ទាយមាស ប៉ះពាល់​លើ​ឃុំ​ចំនួន​៧ ស្មើ​ផ្ទៃដី​មាន​ចំនួន​១០៧៤ ហ​.​ត ខូចខាត ៣៩៤​ហ​.​ត ដែល​ក្នុងនោះ​ដែរ​មិន​អាច​ស្តា​បាន ចំនួន ២១ ហ​.​ត
-​ស្រុក​កំពង់ត្រាច​ផលប៉ះពាល់​១៤៦ ហ​ត ខូចខាត ៧២ ហ​.​ត ក្នុងនោះ មិន​អាច​ស្តា​បាន ចំនួន ២៥ ហិកតា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ