ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ខេត្ត​កំពត​នៅ​តែ​ទទួល​អ្នកទេសចរ​បាន​ជិត​៧​ម៉ឺន​នាក់​មក​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពត ៖ ទោះបី​កម្ពុជា យើង​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវី​ដ​១៩ និង​ទំនន់​ទឹកភ្លៀង តាម​បណ្ដា​រាជធានី ខេត្ត​មួយចំនួនធំ​ក៏ពិតមែន​ប៉ុន្តែ ក្នុង​រយៈពេល​៣​ថ្ងៃ​នា​ឱកាស​បុណ្យ​ម​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំនេះ ខេត្ត​កំពត នៅ​តែ​ទទួលបាន​អ្នកទេសចរ​ជិត​៧​ម៉ឺន​នាក់​មក​កម្សាន្ត ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​២៥​រាជធានី ខេត្ត​ទូទាំង​ប្រទេស​។

​ការលើក​ឡើង​ឲ្យដឹង​ដូចនេះរ​បស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក្នុងឱកាស កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំ​ខែ​តុលា កាលពី​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា​ឆ្នាំ ២០២០ របស់​រដ្ឋបាល​ខេត្ត​កំពត​។

​លោក ជាវ តា​យ បាន​លើកឡើង​ទៀត​ថា បើទោះជា​បុណ្យអុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ​នៅ​ឆ្នាំ​២០២០​នេះ មិន​ត្រូវ​បាន​ប្រា​រព​ធ្វើឡើង ដោយសារ​ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ថែម​ទាំង​ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង មិនទាន់រ​សា​ត់​ទៅ​ឆ្ងាយ​ផង​នោះ ប៉ុន្តែ​ចំនួន​ភ្ញៀវទេសច​មក​កម្សាន្ត​នៅ​ខេត្ត​កំពត ហាក់​មិន​មាន​ការ​ថមថយ​នោះទេ បើ​ប្រៀបធៀប​និង​ឆ្នាំ​មុន ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែតុលា ដល់​ថ្ងៃ​ទី ០១ ខែវិច្ឆិការ ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត សរុប​ចំនួន​៦៩.១០១ នាក់ ក្នុងនោះ​ទេសចរ​ជាតិ ចំនួន ៦៨.៥១៣​នាក់ ទេសចរ​អន្តរជាតិ​ចំនួន ៥៨៨​នាក់​។ ដោយឡែក​សភាព​ការណ៏​ទូទៅ តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា បាន​ដំណើរការ​ដោយ​រលូន​ពុំមាន​បាតុភាព​អ្វី កើត​ឡើង​គួ​ឲ្យ​កត់សំគាល់​និង នាំឲ្យ​មាន​បាតុភាព​អ្វី​នោះដែរ​។

​លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ធ្វើ​ការកត់សម្គាល់​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ​ដែល​រដ្ឋបាល​ខេត្ត​កំពត​សម្រេចបាន​នា​រយៈពេល​កន្លងមកនេះ គឺ​ដោយសារ​ផ្ដើមចេញ​ពី​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញ​បរិបូណ៍ និង​មាន​ការខិតខំ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ព្រមទាំង​អនុវត្ត​ការងារ​បាន​ល្អ របស់​បណ្ដា​មន្ទីរ អង្គភាព​ជំនាញ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ខេត្ត​ដែល​បាន​រួម​សហការ​គ្នា ក្នុង​កិច្ចអភិវឌ្ឍន៍ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​រង​ឥទ្ធិពល​ដោយ​គ្រោះធម្មជាតិ ពិសេស​ដោយ​ជំនន់​ទឹកភ្លៀង​ឆ្នាំនេះ លោក​អភិបាលខេត្ត ក៏​បាន​ឱ្យដឹង​ដែរ​ថា ខេត្ត​កំពត​ពុំមាន​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​មាន​រង​ផលប៉ះពាល់​តិចតួច លើ​ដំណាំ​ស្រូវ​និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន នៅក្នុង​ស្រុក​ចំនួន​ពីរ​តែ​ប៉ុណ្ណោះ គឺ​ស្រុក​កំពង់ត្រាច និង​ស្រុក​បន្ទាយមាស​។ ហើយ​បញ្ហា​នេះ​រដ្ឋបាល​ខេត្ត​បាន​និង​កំពុង​យកចិត្តទុកដាក់​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ចូលរួម​សហការ​គ្នា​ស្ដារ​ឡើង​វិញ​ទាំង​វិស័យ​កសិកម្ម​និង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ