ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

បង្ក្រាប​ទីតាំង​ស្តុក​ឈើ ២​ទីតាំង​ផ្សេងគ្នា ដកហូត​ឈើ​២១​ដុំ ដែល​ឈ្មួញ​បម្រុង​នាំទៅ​វៀតណាម នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​រតនគិរី ៖ នា​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២០ ដោយ​មាន​បទបញ្ជា​ពី​លោក ថង សាវុន ប្រធាន​គណៈ​បញ្ជាការ​ឯកភាព ខេត្ត​រតនគិរី កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន កម្លាំង​អាវុធហត្ថ​ខេត្ត​, កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​, កម្លាំង​រដ្ឋបាល​ព្រៃឈើ​, កម្លាំង​អធិការនគរបាល​ស្រុក​អណ្តូង​មាស និង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អណ្តូង​មាស ដឹកនាំ​ដោយ​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី បាន​ចុះ​រឹបអូស​ឈើ​ចំនួន​២១​ដុំ ដែ​លគរ​ទៅ​គរ​លាក់​ទុក​ចំនួន​២​ទី​តាំ​ផ្សេងគ្នា ដែល​ឈ្មួញ​បម្រុង​ដឹក​ទៅ​ប្រទេស​វៀតណាម​។​

​បើ​តាម​កម្លាំង​ដែល​ចុះ​ប្រតិបត្តិការ ប្រាប់ឱ្យដឹង​ថា គំនរ​ឈើ​ទី​តាំងទី​១ រឹបអូស​បាន​ចំនួន​១១​ដុំ ស្ថិតក្នុង​ភូមិ​ម៉ុយ និង​ទី​តាំងទី​២ រឹបអូស​ឈើ​បាន​ចំនួន​១០​ដុំ ស្ថិតក្នុង​ភូមិ​កេត (​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស​)​។​

​ប្រភព​ព័ត៌មាន​ខាងលើ​បន្ត​ថា ចំនួន​ឈើ​សរុប​២១​ដុំ​នេះ បាន​ធ្វើការ​វាស់វែង​នៅ​កន្លែង​ជាក់ស្តែង​មាន​ចំនួន​៦.៧២០​ម៉ែត្រគូប​។​

​បច្ចុប្បន្ន វត្ថុតាង​ឈើ​ខាងលើ​នេះ​ត្រូវបាន​កម្លាំង​ចម្រុះ​ប្រគល់​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ចាត់ចែង​តាម​ច្បាប់​ស្តីពី​ព្រៃឈើ​។​ទោះបី​គណបញ្ជាការ​ឯកភាព​ខេត្តរតនគិរី​រឹតបណ្តឹង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​គ្រប់​រូបភាព​យ៉ាងណា​ក៏ដោយ​នៅ​តែ​មាន​ក្រុម​ឈ្មួញ​ឈើ​លប​លួច​ធ្វើ​សកម្មភាព​ដោយ​ពុំ​ខ្លាច​ច្បាប់​នោះ​ទេ​។​

​សូមបញ្ជាក់​ថា​កាល ពី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​មាន​បណ្តាញ​សង្គម Facebook មួយចំនួន​យក​រូបភាព​ម៉ូតូ​ដឹកឈើ​ដូច​ហែរ​កឋិន​ទៅ​ប្រទេស​វៀតណាម​នោះ ទើប​លោក ថង សាវុន បាន​បញ្ជា​កម្លាំង​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​ក្នុង​ភូមិសាស្ត្រ​ខាងលើ​បាន​ធ្វើការ​រឹបអូស​ឈើ​ចំនួន​២១​ដុំ ស្មើនឹង​៦.៧២០​ម៉ែត្រគូប តែ​មិន​ប្រទះ​ឃើញ​សកម្មភាព​ដូច​បណ្តាញ​សង្គម Facebook បង្ហោះ​នោះទេ​៕

Filed in: ព័ត៌មានជាតិ