ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួលបាន​ការលើកទឹកចិត្ត​ពី​មេបញ្ជាការ រ័ត្ន ស្រ៊ាង ក្រោយ​បំពេញ​បេសកកម្ម​សង្គ្រោះ​ពលរដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ បន្ទាប់ពី​បាន​បំពេញ​បេសកកម្ម​អស់​ជាង​កន្លះ​ខែ នៅ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​រួចមក កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវបាន​ទទួល​ការអនុញ្ញាត​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ដក​ចូល​គោលដៅ​ជា​បណ្តើរៗ ដើម្បី​បាន​សម្រាក​ពី​ការនឿយហត់​ក្នុង​រយៈកាល​កន្លងមក និង​ទុក​តែ​កម្លាំង​ខ្លះ​ប្រចាំការ​នៅ​ទីបញ្ជាការ​ស្រាល ដើម្បី​ក្តាប់​ស្ថានភាព​ប៉ុណ្ណោះ​។​

​ព្រម​ជាមួយ​គ្នា​នេះ​ផង​ដែរ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​សំណេះសំណាល និង​ផ្តល់​អំណោយ​លើកទឹកចិត្ត​ដល់​កងកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​បាន​ចុះ​បំពេញបេសកកម្ម ជួយ​សង្គ្រោះ​និង​បម្រើ​ពលរដ្ឋ​រងគ្រោះ​ព្រោះ​ទឹកជំនន់ ដើម្បី​ជា​ការថ្លែងអំណរគុណ​និង​លើកទឹកចិត្ត​ឲ្យ​កងកម្លាំង ត្រៀម​បំពេញបេសកកម្ម​ដ៏​ទៃៗ​ក្រោយៗ​ទៀត​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​លើក​យក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ថ្លែងអំណរគុណ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ថ្លែង​ទៅ​កាន់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ក្រុម​គ្រួសារ​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា​ផ្ទាល់ខ្លួន​និង​ពេលវេលា​គ្រួសារ មក​ប្តេជ្ញា​ជួយ​សង្គ្រោះ​និង​បម្រើ​ពលរដ្ឋ រងគ្រោះ​ព្រោះ​ទឹកជំនន់ ប្រកប​ដោយ​សាមគ្គីភាព​និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​ទទួលបាន​ជោគជ័យ​គ្រប់​ជំហាន​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​បន្ថែមថា បើទោះបីជា​ទឹកជំនន់​បា​នស្រក​ចុះ ហើយ​ភារកិច្ច បាន​ធូរស្រាល​ខ្លះ ក៏ពិតមែន តែ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ គឺ​ត្រូវតែ​ត្រៀមខ្លួន​ជានិច្ច ដើម្បី​បំពេញ​ភារកិច្ច​ដ៏​ទៃ​ទៀត​ជាច្រើន ពិសេស​នៅ​ចំពោះ​មុខ​នេះ កម្លាំង​ទាំងអស់​ត្រូវ​ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ដើរ​កំសាន្ត នៅ​តាម​កន្លែង​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងឱកាស ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែលជា​ថ្ងៃ​បុណ្យ​ប្រពៃណី​ជាតិខ្មែរ ហើយ​លោក​ឧត្តមសេនីយ៍ឯក បាន​សន្យាថា នៅពេលណា​ដែល ចប់​ពិធី​បុណ្យ​អុំទូក​នេះ លោក​នឹង​អនុញ្ញាត​ឲ្យ​កងកម្លាំង​បាន​ផ្លាស់ប្តូរ​វេន​គ្នា​ឈប់សម្រាក​ទៅ​ជួបជុំ​គ្រួសារ​មួយរយៈ​ខ្លី ហើយ​ថ្ងៃនេះ លោក​សូម​ផ្តល់ជូន​កងកម្លាំង​នូវ​អំណោយ​បន្តិចបន្តួច​រួមាន មី​០២​កេស​, ទឹកក្រូច​០១​កេស និង ថវិកា ១០​ម៉ឺន​រៀល​សម្រាប់​កម្លាំង​ម្នាក់ៗ ដើម្បី​ជា​លើកទឹកចិត្ត​និង​សម្រាប់​ជា​កាដូ ផ្ញើ​ទៅកាន់​ក្រុមគ្រួសារ ទុក​ជា​ការចូលរួម​អបអរសាទរ ពិធី​បុណ្យ​អុំទូក បើទោះបី​កងកម្លាំង​មិន​បាន​ឈប់សម្រាក​ក៏ដោយ​៕

Filed in: ព័ត៌មានជាតិ