ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ភ្នំ​ស ស្រុក​កំពង់ត្រាច នឹង​ក្លាយជា​តំបន់​ទេសចរណ៍​មួយ​ដ៏​ល្បីល្បាញ ខណៈ​មនុស្ស​កាន់តែ​សម្រុក​ទៅ​ទស្សនា​ដូច​ទឹកបាក់​ទំនប់​ក្នុង​រដូវ​បុណ្យអុំទូក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ជា​ការពិត​ណាស់ ភ្នំ​ស ក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាលពីមុន​ធ្លាប់តែ​មាន​ភាពស្ងប់ស្ងាត់ តែ​ពេល​នេះ​បែរជា​មាន​មនុស្ស​កកកុញ​ខុសពី​ធម្មតា គាប់​ជួន​រដូវ​បុណ្យអុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឈាន​ចូល​មក​ដល់ គេ​សង្កេតឃើញ​ក្រុម​អ្នក​ទេសចរណ៍ ក្នុងស្រុក​និង​ក្រៅ​ស្រុក នាំគ្នា​ទៅ​ទស្សនា​កម្សាន្ត​ដូច​ទឹកបាក់​ទំនប់​។​

​ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អំុទូក នា​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​ចុងក្រោយ មនុស្ស​ជាច្រើន​បាននាំគ្នា​ទៅ​ទស្សនា កម្សាន្ត​យ៉ាងច្រើន​កុះករ ព្រោះ​ក្នុង​ពិធី​នោះ​ក្រៅពី​មាន​ការ​ប្រណាំងទូក ក៏​មាន​ការប្រណាំសេះ​ជាច្រើនគូរ នៅ​មុខ​វត្ត ពោធិ​រាជ​លំ​ពូ ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ជាមួយគ្នានេះ គេ​បាន​ព្យាករណ៍​ថា ភ្នំ​ស ស្រុក​កំពង់ត្រាច ក្នុង​ពេល​អនាគត​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​មួយ​យ៉ាង​ស្រស់ត្រកាល ដោយសារ​តំបន់​ខាងលើ​មាន​ភ្នំ និង​បឹង រំលេច​ដោយ​ទេសភាព​ស្រស់បំព្រង ហើយ​នៅ​រដូវប្រាំង​ទឹក​ក៏​មិន​ដែល​រីង​ហួតហែង​នោះដែរ កត្តា​បែបនេះ​ជា​គន្លឹះ​ទាក់ទាញ​ក្រុម​អ្នក​ទេសចរណ៍​ជិត ឆ្ងាយ សម្រុក​មក​លំហែ កម្សាន្ត នៅ​តំបន់​ទេសចរណ៍​ភ្នំ​ស កំពង់ត្រាច កាន់តែ​ច្រើនឡើងៗ ។​

​ទាក់ទិន​នឹង​កំណើន​មនុស្ស​ដ៏​ច្រើន​លើសលប់ នៃ​តំបន់​ទេសចរណ៍ ភ្នំ​កំពង់ត្រាច ជាប់​បរិវេណ វត្ត​ពោធិ​រាជ​លំ​ពូ មហាជន​សង្ឃឹមថា អាជ្ញាធរ និង​អង្គភាព​ជំនាញ នឹង​យកចិត្តទុកដាក់​ក្នុង​ការជំរុញ ធ្វើការ​អភិវឌ្ឍន៍ តំបន់​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់ត្រកាល​បន្ថែមទៀត ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ