ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ស្មារតី​សាមគ្គីភាព ក្នុងនាម​ជា​ខ្មែរ​តែ​មួយ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មាន​ការណែនាំ​ចង្អុលបង្ហាញ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​ដូចជា​បាន​ការគាំទ្រ ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​រួមមាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កង​នគរបាលជាតិ កងពល​តូច​ថ្មើរជើង​លេខ​៧០ សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ក៏​ដូច​ជា​កម្លាំង​ប្រជា​ការពារ សរុប​ប្រមាណ​៥០០​នាក់ បាន​ចុះ បោស លាង​សម្អាតផ្ទះ និង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​បុរី VIP ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​បុរី​ទាំងមូល ដែល​បាន​ជម្លៀស​ទៅ​រស់នៅ​ទីទួល​សុវត្ថិភាព​អស់​មួយរយៈ និង​ទើប​ចូល​មក​កាន់​លំនៅដ្ឋាន​វិញ​ក្រោយពី​ទឹក​ស្រក ហើយ​មាន​ការខូចខាត​សម្ភារៈ ផ្ទះ​និង​ផ្លូវថ្នល់​ប្រឡាក់​ភក់ជ្រាំ ប្រព័ន្ធ​លូ​មួយចំនួន​ត្រូវ​ស្ទះ រួម​ជាមួយ​សម្រាម​ពាសពេញ​គ្រប់​ទីកន្លែង​។​

​ដោយឡែក​នៅក្នុង​យុទ្ធនាការ​ជួយ​បោស​លាង​សម្អាតផ្ទះ និង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ ជូន​ដល់​ប្រជាពលរដ្ឋ នាពេលនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​ចូលរួម​ចំនួន​២០០​នាក់ និង​សម្ភារៈ មាន ឡាន​ទឹក ប៉ែល ចប ប​ង្គី អំបោស ថង់​ច្រក​សម្រាម​គ្រប់​ដៃ រួម​ជាមួយ​កម្លាំង​ចម្រុះ​ដ៏ទៃទៀត​ដូចខាងលើ យកចិត្តទុកដាក់ បម្រើ​ប្រជាពលរដ្ឋ​ប្រកបដោយ​ស្មារតី​សាមគ្គីភាព ក្នុងនាម​ជា​ខ្មែរ​តែ​មួយ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​អាហារសម្រន់​មាន​នំ​ប៉ាវ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ទឹក​សុទ្ធ ចែក​ជូន​ក្រុមការងារ បរិភោគ​គ្រប់ៗ​គ្នា ដូច​តាម​ទម្លាប់​ដែល​លោក​តែងតែ​ធ្វើ​ក្នុង​រយៈកាល​កន្លងមក ប្រកបដោយ​មនោសញ្ចេតនា រីករាយ​ស្និត​ស្នា​ល​។

​ក្រោយពេល​បោស​លាង​សម្អាត​ចប់ បុរី​ទាំងមូល​ប្រែជា​ជ្រះ​ស្អាត​ឡើងវិញ ហើយ ប្រជាពលរដ្ឋ​ក៏​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​និង បាន​ថ្លែង​ការកោតសរសើរ​និង​អរគុណ​កម្លាំងចម្រុះ អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ តែងតែ​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​និង​បម្រើ​ពួកគាត់​គ្រប់ពេលវេលា​៕

 

Filed in: ព័ត៌មានជាតិ