ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឯកឧត្តម ងួន រតនៈ អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល និង​ប្រគល់​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​ចំនួន​១០០០​គ្រួសារ ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹ​ថ្ងៃសៅរ៍ ១៥​កើត ខែ​កត្តិក ឆ្នាំ​ជូត ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ នាយករដ្ឋមន្ត្រី បាន​នាំយក​អំណោយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ១០០០ គ្រួសារ ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ និង​គោរព​ថ្លែងអំណរគុណ ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្តេច​ទាំងពីរ បាន​ឧបត្ថម្ភ​ជា​ថវិកា ទឹកបរិសុទ្ធ និង​សំភារៈ គ្រឿងឧបភោគ បរិភោគ ជាដើម ដល់​រដ្ឋបាល​ខេត្ត​បាត់ដំបង​ន​។ ក្នុងនោះ ឯកឧត្តម ក៏​សូម​ថ្លៃ​ង​អំណរគុណ ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូន​ដ្ឋា​ន​ខេត្ត​បាត់ដំបង ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់ សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន ឧបត្ថម្ភ​ស្បៀង​ជា​អង្ករ មី ត្រីខ ព្រមទាំង​គ្រឿងឧបភោគ បរិភោគ​ច្រើន​ទៀត មក​ដល់​រដ្ឋបាល​ខេត្ត ក្នុងនោះ​ក៏​មាន​មាន​ការចូលរួម​សប្បុរសជន ជាច្រើន​ទៀត និង​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​ថ្លែងអំណរគុណ ដល់​កងកម្លាំង​ទាំង​បី​ប្រភេទ ដែល​បាន​ចុះ​ជួយ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​ទាំងពីរ ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។ ឯកឧត្តម បាន​បន្តទៀតថា នេះ​ជា​លើក​ទី​១​ហើយ ដែល​បាន​មកដល់​ទឹកដី​នៃ​ស្រុក​សំឡូត ដែល​ធ្លាប់តែ​លឺថា​ពី​មុនទី​នេះ​ជា​សមរភូមិ​ក្តៅ ជា​កន្លែង​ប្រយុទ្ធ តែ​ពេល​នេះ​កើត​ជា​ទីប្រជុំជន មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន មាន​ផ្លូវថ្នល់​ល្អ ខ្វាត់ខ្វែង និង​មាន​ទេសភាព​ស្រស់ស្អាត​ទៀតផង ។ ទាំងនេះ​គឺ​កើតចេញ​ពី​កត្តា​សន្តិភាព ដែល​សម្តេច​តេជោ បាន​ខិតខំ​ប្រឹងប្រែង​ដណ្តើម​យក​សន្តិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​។

​គូសបញ្ជាក់​ផងដែរ​ថា អំណោយ​ដ​សេល​បាន​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នាពេលនោះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ទាំង​ទ្វេ ហើយ​ក្នុង​មួយ​គ្រួសារ​ទទួល អង្ករ មី ត្រីខ ទឹក​សុទ្ធ និង​ថវិកា ៥​ម៉ឺន​រៀល​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ