ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

តំណាង​នាយ​ឧត្តមសេនីយ៍ សៅ សុខា នាំ​អំណោយ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ចាស់ជរា និង​មាន​ជីវភាព​ខ្វះខាត​១៥០​គ្រួសារ ក្នុងស្រុក​រមាស​ហែក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា​ឆ្នាំ​២០២០ លោក រស់ ឆាយ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង បាន​ចូលរួម​ជួប​សំណេះសំណាល​និង​នាំយក​អំណោយ​នាយ​ឧត្តមសេនីយ៏សៅ សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ស្រុក​រមាស​ហែក​ប្រគល់ជូន​ប្រជាពលរដ្ឋ​ចាស់ជរា​និង​មាន​ជីវភាព​ខ្វះខាត​១៥០​គ្រួសារ ស្ថិតក្នុង​ភូមិ​ត្រពាំង​តាកែវ ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​សំណាក់​លោក​ស៊ូ ម៉ុល​អភិបាលស្រុក​លោក អ៊ិន សា​បន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​លោក​មេឃុំ​មន្ត្រី​សាលាស្រុក និង​កងកំលាំង​ព្រមទាំង​ប្រជា​ការពារ​ភូមិ​ជាច្រើន​នាក់​ផងដែរ ។​

​លោករ​ស់ ឆាយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​រមាស​ហែក លោក​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាស​ហែក ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​និង​ខ្វះខាត​។​

​លោក​បន្តថា​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​គ្រប់​ទីកន្លែង ធ្វើឱ្យ​ប្រជាពលរដ្ឋ​យើង​មាន​ឱកាស​បាន​ធ្វើដំណើរ​កម្សាន្ត ប្រកប​របរ​ក​ស៉ី​បាន​ដោយ​សេរី និង​ធ្វើ​បុណ្យទាន​បាន​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។​

​លោក រស់ ឆាយ​ក៏​បាន​អរគុណ​សន្តិភាព និង​ស្ថាបនិក​សន្តិភាព​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​តស៊ូ​ប្រឹងប្រែង​ឆ្លងកាត់​គ្រប់​ឧបសគ្គ​រាប់រយ​ជំពូក និង​បាន​រំដោះ​ប្រទេស​ជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ស្វែងរក​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ ព្រមទាំង​ជម្រុញ​ការអភិវឌ្ឍ​ប្រទេស​តាំង​ពី​ចំណុចសូន្យ រហូត​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃនេះ​។
​លោក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ប្រជាពលរដ្ឋ សូម​ចូលរួម​ថែរក្សា​សន្តិភាព​ទាំងអស់គ្នា និង​ដឹងគុណ​សន្តិភាព ពីព្រោះ​សន្តិភាព​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន សម្រាប់​មនុស្ស​ជាតិ​លើ​ពិភពលោក​។​

​លោក​បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូវី​ដ ១៩ ដែល​ជា​បញ្ហា​ប្រឈម​រួម​ទូទាំង​សកលលោក​នាពេលនេះ​ឡើយ បើ​ទោះ​បី​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​យើង​មាន​តិចក្តី តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា ដោយ​ត្រូវ​ធ្វើ​អនាម័យ​សុខភាព​ឱ្យបាន​ជា​ប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​ក្រុមគ្រួសារ​កុំឱ្យ​មាន​ឆ្លង​មេ​រោគកូ​វីដ​១៩ នេះ​ឱ្យ​សោះ​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជា​មួយ​រាជរដ្ឋាភិបាល​យើង ។​

​លោក​ក៏​បាន​បន្តថា​ការ​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​អនុវត្ត​ឱ្យបាន​ជា​ប្រចាំ​នូវ​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​គឺ ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ទឹកសាប៊ូ អាល់​កុល ឬ​ជែល និង​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ខ្ទប់​មាត់​ជាមួយ​ក្រ​ម៉ា ឬ​ម៉ាស នៅពេល​ក្អក ឬ​កណ្តាស នៅក្នុង​ចំណោម​ក្រុម​មនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា ។

​បន្ទាប់មក​លោក​ក៏​បាន​ប្រគល់​គ្រឿង ឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ចំនួន​១៥០​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួលបាន​មី​មួយ​កេស បំពង់​ទឹក​ក្ដៅ​មួយ និង​ថវិការ​១៥០០០​រៀល​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ