ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក​ឧត្ដមសេនីយ៍ឯក លៀង ភារម្យ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោកនាំយកអំណោយ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ចែក​ជូន​ពលរដ្ឋ​៥០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តាមរយៈ​លោក​ឧត្ដមសេនីយ៍ឯក លៀង ភារម្យ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក បាន​ចុះ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ ចំនួន​៥០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​ក្នុងឱកាស​នោះ លោក​ឧត្ដមសេនីយ៍ឯក លៀង ភារម្យ ក៏​បាន​នាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន និង​នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ឯក លៀង ភារម្យ បាន​អំពាវនាវ​ដល់​ពលរដ្ឋ សូម​ថែរក្សា​សុខភាព មាន​អនាម័យ​ល្អ ក្នុង​ការរស់នៅ និង​ប្រញាប់​ស្តារ​ការបង្កបង្កើន​ផល​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​ឡើងវិញ ក្រោយពេល​ទឹក​ស្រ​ក ដើម្បី​សម្រាប់​បរិភោគ និង​លក់ដូរ យក​ថវិកា​មក​ផ្គត់ផ្គង់​ក្រុមគ្រួសារ​។​

​ដោយ​អំណោយ​ទាំងនោះ​រួមមាន អង្ករ​ចំនួន​២៥​គី​ឡូ​, មី​ចំនួន​១​កេស​, ទឹកត្រី​, ទឹកស៉ីអ៉ីវ​, ទឹក​សុទ្ធ​, ត្រីខកំប៉ុង ចំនួន​១​យួរ និង​ថវិកា​ម្នាក់​២០,០០០​រៀល​។​

​ជាមួយគ្នា​នោះ​ដែរ ក៏បាន​ផ្តល់​នូវ​ថវិកា​ជូន​ដល់​សាលាឃុំ​អន្លង់​រាប ចំនួន​៥០​ម៉ឺន​រៀល​, ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អន្លង់​រាប ចំនួន​៥០​ម៉ឺន​រៀល​, សាលា​អនុវិទ្យាល័យ​អន្លង់​រាប ចំនួន​៥០​ម៉ឺន​រៀល​, គ្រួសារ​ពិការភាព កូន​បី​នាក់ ចំនួន​១,៥០០,០០០​រៀល​, អង្ករ ចំនួន​៥០​គី​ឡូ​, មី ចំនួន​៣​កេស​, ទឹកត្រី ចំនួន​១​យួរ​៕

Filed in: ព័ត៌មានជាតិ