ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​រដ្ឋបាល​ខេត្ត​កែប បាន​សហកា​រណ៍​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បានរៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​ផ្សព្វផ្សាយ​ការការពារ​ជម្ងឺ​កូវី​ដ ១៩ នៅក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះ​តរ​ណា​ព្រះមហាក្សត្រ នៅ​ឆ្នេរកែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កែប ៖ ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប បាន​សហកា​រណ៍​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បានរៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​ផ្សព្វផ្សាយ​ការការពារ​ជម្ងឺ​កូវី​ដ ១៩ នៅក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះ​តរ​ណា​ព្រះមហាក្សត្រ នៅ​ឆ្នេរកែប ក្រុងកែប ក្រោម​ការដឹកនាំ​ដោយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​លោកជំទាវ ស ម៉ា​លីដា អនុប្រធាន​កិត្តិយស គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ។

​ក្នុង​កម្មវិធី​នេះ​ក៏​មាន​ការ​អញ្ជេី​ញ​ចូលរទម​ដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក​គណៈកម្មាធិកា​រ​សាខា ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​កែប និង​យុវជន​កាកបាទក្រហម យុវជន​កាយ​រិទ្ធ សស​យក និង​អ្នកស្ម័គ្រចិត្ត សរុប​ជាង ៥០​រូប ។

​ជ​កិច្ច​ចាប់ផ្តេីម នៃ​កម្មវិធី ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​អភិបាលខេត្ត​កែប បាន​ណែនាំ អ្នក​ចូល​ន​បងប្អូន​ប្រជាពលរដ្ឋ​រួមគ្នា​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់បំផុត ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ និង​ការពារកូ​វីត ១៩ ដោយ​ពាក់​ម៉ាស លាងដៃ​ដោយ​សាប៊ូ អាល់កុល​ន​ការ​អង្គុយ​ជួបជុំ​អោយ​មាន​ចន្លោះ​សុវត្ថិភាព ជាពិសេស​គោរ ព និង​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល អោយ​បានេ​ពេញលេញ ។

​ឯកឧត្តម​អភិបាលខេត្ត បាន​លើកឡើង​ថា យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង អប់រំ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ ដល់​អ្នកបើកបរ​យាន​យន្ត ឲ្យចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក បើកបរ​ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដាច់ខាត ត្រូវ​ចេះ​គោរព​សិទ្ធិ​អាទិភាព និង​មាន​ការ​អធ្យាស្រ័យ​ខ្ពស់ រាល់​ពេល​បើកបរ​ធ្វើយ៉ាងណា ចូលរួម​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក ដោយ​បាន​ចែក​ជូន​នូវ​ឯកសារ​ពាក់ព័ន្ធ និង​ច្បាប់​ស្តីពី​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក និង​រៀបចំ​កម្មវិធី​សួរ និង​ឆ្លើយ សំណួរ​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ទទួលបាន​មួក សុវត្ថិភាព​ជា​រង្វាន់​ផងដែរ ។​

​ឯកឧត្តម​បន្ដថា យុវជន​ដែល​បាន​ចូលរួម​ឆ្លើយ​សំណួរ នៅក្នុង​យុទ្ធនាការ​នេះ បាន​យល់ដឹង​ច្បាស់ អំពី​ចំនួន​អ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស និង​មូលហេតុ​ការស្លាប់​អ្នក​ទាំងនោះ​ផងដែរ​។ ហើយ​តាមរយៈ​ចំណេះដឹង​បន្ថែម​ពី​យុទ្ធនាការ​នេះដែរ បងប្អូន​នឹង​បន្ថែម​ការការពារ និង​ប្រុងប្រយ័ត្ន នៅ​ពេល​បើកបរ និង​បន្ត​ផ្សព្វផ្សាយ​ដល់​អ្នក​ដទៃ​ទៀត ឲ្យបាន​យល់​ដឹង​ផង​ដែរ ។​

​ក្នុង​យុទ្ធនាការ​នេះ​បាន​ប្រើប្រាស់​សម្ភារ និង​ឯកសារ​មួយចំនួន ដូចជា ម៉ាស់ ៣០០ ម៉ាស់ កូនសៀវភៅ​មូលដ្ឋានគ្រឹះ​សុវត្ថិភាព​ចរាចរណ៍ ចំនួន ១០០​ក្បាល កូនសៀវភៅ​ផលប៉ះពាល់​គ្រឿង​ស្រវឹង ១០០​ក្បាល​, ខិតប័ណ្ណ​ពាក់មួក​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ ១០០​សន្លឹក​, ប័ណ្ណ​អនុក្រឹត្យ​ផាកពិន័យ​អន្តរ​ការ ថ្មី ១០០​សន្លឹក​, សៀវភៅ​ច្បាប់​ចរាចរ ចំនួន​១០០​ក្បាល​, និង​មាន​សំណួរ ចម្លើយ យក​មួកសុវត្ថិភាព ១៥​រង្វាន់ ខិត្តប័ណ្ណ និង​ផូស្ទ័រ​ជំងឺ​កូវី​ដ​១៩ ចំនួន ១០០​ផ្ទាំង ផូស្ទ័​រ​A4 ១០០​សន្លឹក ផ្សព្វផ្សាយ និង​ចែក​ដល់​ប្រជាពលរដ្ឋ​ដែល​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​, ម៉ូតូ​កង់​បី​, pass app, អាជីវករ​លក់ដូរ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​មក​សម្រាក​កំសាន្ត​តាម​ឆ្នេរសមុទ្រ ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ការអប់រំ​ផ្សព្វផ្សាយ​មាន​ប្រមាណ ៤២៣​នាក់​, ស្រី​២២៥​នាក់ ហើយ​លទ្ឋផល​ទទួល​បាន​ល្អប្រសើរ និង​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ