ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

អំណោយ​សម្តេច​ក្រឡាហោម ស ខេង ត្រូវបាន​ក្រុម​ការងារ ចុះ​ចែក​ពលរដ្ឋ​២៨៥​គ្រួសារ រងគ្រោះ​ទឹក​ជំនន់​នៅ​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ នា​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ លោក កុល វី​រក្ស រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ការ​កា​ងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ស្រុក​សង្កែ បាន​នាំ​អំណោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​បាត់ដំបង យកទៅ​ចែក​ជូន​ពលរដ្ឋ​២៨៥​គ្រួសារ រងគ្រោះ​ទឹក​ ​ជំនន់​នៅ​ក្នុង​បរិវេណ​វត្ត​សម្តេច ស្ថិតក្នុង​ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក ហ៊ូ សេន​ហ្វា​ទីត ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា ជា​ប្រធាន​ក្រុមប្រឹក្សា​ឥស្លាម​អភិវឌ្ឍន៍​កម្ពុជា និង​មាន​ការចូលរួម​ពី​ក្រុមការងារ​ស្រុក​សង្កែ ឃុំ​តា​ប៉ុន និង​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួនទៀត​។​

​លោក ហ៊ូ សេន​ហ្វា​ទីត បានឲ្យដឹងថា ក្រុមប្រឹក្សា​ឥស្លាម​អភិវឌ្ឍន៍​កម្ពុជា បាន​មើលឃើញ​ពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​កម្ពុជា​រង​គ្រោះ​ទឹកជំនន់ ពិសេស​នៅ​ខេត្ត​បាត់ដំបង លោក​បាន​សម្តែង​នូវ​ម​នោ សញ្ចេ​ត​នា​ដ៏​ជ្រាលជ្រៅ​បំផុត​ជា​មួយ​ពលរដ្ឋ​កម្ពុជា ហើយ​បាន​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​សម្តេច​ក្រឡាហោម ស ខេង សម្រាប់​យក​ទៅ​ចាត់ចែង​ជូន​ដល់​ជន​រងគ្រោះ​ទូទៅ​។​

​លោក កុល វី​រក្ស បានឲ្យដឹងថា ក្រោយ​សម្តេច​ក្រឡាហោម ទទួល​អំណោយ​មនុស្សធម៌​រួចហើយ សម្តេច​បាន​ចាត់​ឲ្យ​លោក ដែល​ជា​ប្រធាន​ក្រុមការងារ​ស្រុក​សង្កែ សហការ​ជាមួយ​លោក ហ៊ូ សេន​ហ្វា​ទីត ចុះ​ចែក​អំណោយ​ទាំងនោះ​ដោយ​ផ្ទាល់​ជូន​ពលរដ្ឋ​រងគ្រោះ​ទាំងអស់​នោះ​តែម្តង​។​

​លោក​បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ទឹកជំនន់​នេះ​មាន​ជាង ១​ម៉ឺន​គ្រួសារ តែ​កន្លង​ថ្មីៗ​នេះ រាជរដ្ឋាភិបាល ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា រដ្ឋបាលខេត្ត សប្បុរសជន​នានា បាន​ចែក​អំណោយ​ជូន​បាន​ចំនួន​ជាង​៦​ពាន់​គ្រួសារ​ហើយ ចំនួន​នៅ​សល់​យើង​សហការ​គ្នា​បន្ត​ចែក​ជូន​ឲ្យអស់ ដើម្បី​ជួយ​ពួកគាត់​កំពុង​ជួប​ការលំបាក ក្នុង​ជីវភាព​១​គ្រា​សិន ហើយ​អំពាវនាវ​ឲ្យ​បងប្អូន ងាក​មក​ដាំ​បន្លែ ចិញ្ចឹមសត្វ ដោះស្រាយ​ជីវភាព​គ្រួសារ​បណ្តោះ​អា​សិន​ទំរាំ​ទឹក​ស្រ​កមក​ដូចដើម​វិញ​។​

​អំណោយ​របស់​សម្តេច​ក្រ​ឡា​ហោម ដែល​បាន​ចែកជូន​នា​ពេល​នេះ​គឺ​ជូន​ដល់​គ្រួសារ​រងគ្រោះ ទឹក​ជំនន់​នៅ​ឃុំ​តា​ប៉ុន​ទាំង​២៨៥​គ្រួសារ ដោយ​ម្នាក់ៗ ទទួលបាន អង្ករ​១៦​គីឡូក្រាម​, ទឹកស៊ីអ៊ីវ​១​ដប​, ប្រេងឆា​ចំណុះ​១​លីត្រ​ចំនួន​១​ដប​, ត្រីខ​៥​កំប៉ុង និង​ថវិកា​៤​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ