ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ព្រះមហាក្សត្រ ប្រទាន​ព្រះរាជសារ​ថ្លែងអំណរគុណ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ថ្វាយព្រះពរ​ព្រះអង្គ ក្នុង​ខួប​លើក​ទី​១៦​ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ប្រទាន​ព្រះរាជសារ​មួយ ដោយ​ថ្លែង​អំណរគុណ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ថ្វាយព្រះពរ​ព្រះអង្គ ក្នុង​ខួប​លើក​ទី​១៦​ឆ្នាំ នៃ​ការឡើង​គ្រង​សិរី​រាជសម្បត្តិ​។​

​ក្នុង​ព្រះរាជសារ​នេះ ព្រះមហាក្សត្រ បន​មាន​ព្រះ​បន្ទូល​ថា​៖ «​ខ្ញុំ​មាន​សេចក្តី​រីករាយ សូម​សម្តែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ថ្វាយ​មក​ខ្ញុំ​នូវ​លិខិត​ថ្វាយព្រះពរ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ដែល​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ថ្វាយ​សព្ទសាធុការពរ​ជ័យ និង​ផ្កា​ដ៏​ស្រស់ស្អាត ០១​កន្ត្រក នៅក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​ខួប​ទី​១៦ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ខ្ញុំ​»​។​

ព្រះមហាក្សត្រ បាន​មាន​ព្រះបន្ទូល​កោតសរសើរ​ដ៏​កក់ក្តៅ​ចំពោះ​ទឹកចិត្ត​ស្នេហារ​ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ខិតខំ​ដឹកនាំ​កសាង និង​ការពារ​ជាតិ ព្រមទាំង​ជួយ​ប្រជារាស្ត្រ​គ្រប់​ទីកន្លែង ធ្វើឱ្យ​កម្ពុជា កាន់តែ​មាន​ភាព​រីកចម្រើន​រុងរឿង​គ្រប់​វិស័យ ជីវភាព​ប្រជារាស្ត្រ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​៕

​ខាងក្រោម​នេះ​ជា​ព្រះរាជសារ​ព្រះមហាក្សត្រ​៖

Filed in: ព័ត៌មានជាតិ