ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​រដ្ឋមន្ត្រី វង សូ​ត​៖ អង្គការ​ស្បៀងអាហារ​ពិភពលោក បង្ហាញ​គោលជំហរ​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច លើ​ការងារ​ជំនួយ​សង្គម

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម វង សូត្រ បានអនុញ្ញាតអោយ លោកស្រី Claire Conan ជា​ប្រធានអង្គការ​ស្បៀងអាហារ​ពិភពលោក​ចូល​ជួប​សម្ដែង​ការគួរសម ។​

សម្រាប់​ឱកាស​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង អង្គការ​ស្បៀងអាហារ​ពិភពលោក និង​ក្រសួង​សង្គមកិច្ច​ លោកស្រី Claire Conan បានបញ្ជាក់​គោលជំហរ​របស់​ខ្លួន សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច លើ​ការងារ​ជំនួយ​សង្គម​ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​។​

លោកស្រី​បញ្ជាក់​ថា «​អង្គការ​ស្បៀងអាហារ​ពិភពលោក រីករាយ​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច លើ​ការងារ​បច្ចេកទេស​នានា លើ​ការងារ​ជំនួយ​សង្គម ព្រោះ​កិច្ចកា​រងារ​ជំនួយ​សង្គម​នេះ ជា​ការងារ​ចម្បង​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក ហើយ​អង្គការ​ក៏​មាន​បទពិសោធន៍​ច្រើន​ធ្វើ​លើ​ការងារ​នេះ​ដែរ​»​។​

ជុំវិញ​ការបង្ហាញ​នូវ​គោល​ជំហរ​បែប​នេះ​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏​បាន​បង្ហាញ​ការ​អរគុណ​ចំពោះ​អ្វី​ដែល​លោកស្រី នាយិការ​បានលើកឡើង​ផងដែរ​។​

រដ្ឋមន្ត្រី​បញ្ជាក់ថា «​ចំពោះមុខ និង​ទៅ​ថ្ងៃ​អនាគត​ក្រសួង​សង្គមកិច្ច មាន​កិច្ចការ​ជាច្រើន​ត្រូវ​បំពេញ ដែល​អាច​ទទួលបាន​កា​រ​គាំទ្រ និង​កិច្ចសហការ​ជាមួយ​អង្គការ​ស្បៀងអាហារ​ពិភពលោក ក៏ដូចជា​អង្គការ​ជា​ដៃគូ​ផ្សេងទៀត​»​។​

លោក​រដ្ឋមន្ត្រី​បញ្ជាក់ដែរថា ក្រសួង​ក៏​មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ដែល​ប្រមូលផ្ដុំ​ជន​ងាយ​រងគ្រោះ​រាប់ពាន់នាក់ ដែល​សង្ឃឹម​ថា អង្គការ​ស្បៀងអាហារ​ពិភពលោក​អាច​ជួយ​សហការ លើ​ការងារ​នេះ​ផង​ដែរ​។​

ក្នុងជំនួប​នា​ព្រឹក​នេះ លោក វង សូ​ត ក៏បាន​លើកឡើង​នូវ​កិច្ចការ​ជាច្រើន ដែល​ក្រសួង​សង្គមកិច្ច​កំពុង​បំពេញ​លើ​ការងារ​ជំនួយ​សង្គម​នេះ​ផង​ដែរ​។ ជាក់ស្ដែង​គឺ​ការអនុវត្ត​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​កិច្ចការ​សំខាន់​មួយទៀត​គឺ​ការឧត្ថម្ភ​សាច់ប្រាក់​ជូ​ន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងកំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩​។​

សម្រាប់​កម្មវិធីឧ​ត្ថ​ម្ភសា​ច់​ជូន​គ្រួសារ​ក្រីក្រ​នេះ បាន​ជួយ​សម្រួល​ដល់​ការរស់នៅ​ដល់​គ្រួសារ​ក្រីក្រ​ជាច្រើន​ម៉ឺន​គ្រួសារ ហើយ​រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​បន្ត​អនុវត្ត​កម្មវិធី​នេះ រហូតដល់​ដំណាច់​ឆ្នាំ ២០២០​ផងដែរ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​របស់​រដ្ឋមន្ត្រី ជូន​នាយិការ​អង្គការ​ស្បៀង​ពិភពលោក​ប្រចាំ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ