ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុងស្រុក​កែវ​សីមា សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះបង្ក្រាប​ធ្វើឲ្យ​ល្អមើល​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប្រភព​ថ្មីៗ​ពី​ប្រជា​ពលរដ្ធ​មូលដ្ឋាន​ក្នុង​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ សមត្ថកិច្ច​ចម្រុះ​ស្រុក​កែវ​សីមា បង្ក្រាប​រថយន្ត​សាំ​យ៉ុង ដឹកជញ្ជូន​ឈើ​ខុសច្បាប់​១​គ្រឿង នៅ​ចំណុច​ខ្លោងទ្វារ​ចូល​ទីបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​កែវ​សីមា ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​។​

​ប្រភព​បានឲ្យដឹង​ទៀតថា នៅលើ​រថយន្ត​សាំ​យ៉ុង​ពណ៌​ស​នោះ​មាន​ឈើ​ស្រ​លៃ​១២​កំណាត់ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​អាច​គេចខ្លួន​ស្រួលៗ​មុន​ពេល​សមត្ថកិច្ច​ចម្រុះ​ចាត់វិធានការ​បង្ក្រាប​។​

​ប្រការ​នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ចម្រុះ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ព្រោះ​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​រថយន្ត​និង​ឈើ​ជា​វត្ថុតាង ហើយ​អ្នកប្រព្រឹត្ត​បទល្មើស​អាច​គេចផុត​ពី​សំណាញ់​ច្បាប់​ជា​រៀងរហូត​។​

​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​កត់សម្គាល់​ថា បទ​លើ្មស​ដឹកជញ្ជូន​ឈើ​នៅក្នុង​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា នៅ​តែ​កើត​ឡើង​យ៉ាង​រាលដាល​ហើយ​ឈ្មួញ​មុខ​ដដែលៗ​ប្រព្រឹត្ត​បទល្មើស​ដដែលៗ​គ្មាន​ញញើត​អ្វីៗ​ទាំងអស់​។​

​ដូច្នេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​កែវ​សីមា ប្រកបដោយ​ប្រសិទ្ធភាព​។​

​ដោយសារ​ថា លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ព្រមទាំង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បណ្តោយ​ឲ្យ​បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​កែវ​សីមា កើតឡើង​គ្មាន​ទីបញ្ចប់​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា បានឲ្យដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ច្រករបៀង​ង៉ាំ​យូ​លិត និង​ច្រករបៀង​ផ្សេងៗ​ទៀត​នៅតែ​កើតឡើង​យ៉ាង​គំហុក​។​

​មាន​ការរិះគន់​ចំៗ​ថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់​លុយ​តាម​ការកំណត់​ឬ​គេចវេះ​មិន​បង់លុយ ចំណែក​ឈ្មួញ​ដែល​ចេះ​បែងចែក​ផល​ប្រយោជន៍​ដល់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​គេចផុត​ពី​ការបង្ក្រាប​ជា​រៀងរហូត​។​

​ជាក់ស្តែង​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុង​ខណៈ​ដែល​បទល្មើស​ព្រៃ​ឈើ​ក្នុងស្រុក​កែវ​សីមា មាន​ការកើនឡើង​យ៉ាង​ពេញបន្ទុក​ហើយ​៕

Filed in: ព័ត៌មានជាតិ