ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អភិបាលខេត្ត​កែប​ជំរុញ​ដល់​ក្រុម​អាជីវករ​លក់ដូរ​តាម​មាត់​ឆ្នេរ​ទាំងអស់​ត្រូវ​ចូលរួម​រក្សា​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​ដើម្បី​ជួយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)÷ ដើម្បី​រក្សា​សោភ័ណភាព​ក៏​ដូចជា​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​មាត់​ឆ្នេរ​កម្សាន្ត នៅ​តំបន់​ទេសចរណ៍​ឆ្នេរ​កែប ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​នាពេលខាងមុខ អភិបាលខេត្ត​កែប បាន​ជំរុញ​ដល់​ក្រុម​អា​ជីករ​លក់ដូរ​នៅតាម​បណ្តោយ​ឆ្នេរ​ក្នុង​រមណីយដ្ឋាន​ខេត្ត​កែប​ទាំងមូល ឲ្យចូល​រួមសហការ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​នៅតាម​បណ្តោយ​មាត់​ឆ្នេរ​ឲ្យបាន​ល្អ​ប្រសើរ​ដើម្បី​ទទួល​បដិសណ្ឋារកិច្ច​ជូន​ភ្ញៀវ​ទេសចរណ៍​។​

​ការជំរុញ​បែបនេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់គ្រង និង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​២៧ ខែតុលា ឆ្នាំ​២០២០ នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កែប ក្រោម​វត្តមាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កែប និង​មាន​ការចូលរួម​ពី​លោក លោកស្រី អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​បី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ក្នុង​ខេត្ត និង​ក្រុម​អាជីវករ​លក់ដូរ​នៅតាម​បណ្តោយ​ឆ្នេរ​ផងដែរ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​សំណូមពរ​ដល់​ក្រុម​អាជីវករ​លក់ដូរ និង​ម្ចាស់​ហាង រាប់ទាំង អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​ផងដែរ ត្រូវ​បន្ត​ចូលរួម​សហការ​ក្នុង​ការកែលម្អ​សោភ័ណភាព រក្សា​អនាម័យ ពិសេស​ការរៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​ឲ្យបាន​ល្អ ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុមអាជីវក​រណា​ក្រាលកន្ទេល​នៅតាម​ចិញ្ចើម​ផ្លូវ​សាធារណ​:​ត្រង់​ចំណុច​ទី​ប្រជុំជន​ដែល​ជា​កត្តា​មួយ​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​នោះឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​រដ្ឋបាលខេត្ត​កែប​តែងតែ​ដាក់​បម្រាម​មិន​ឲ្យ​ក្រុម​អាជីវករ​ណា​យក​ចិញ្ចើមផ្លូវ ឬ​ទីសាធារណៈ​ដើម្បី​សង់​ខ្ចុ​ស ឬ​កាង​កន្លែង​ដើម្បី​ក្រាលកន្ទេល​សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​អង្គុយលេង​ឬ​ញា​ុំ​អាហារ​នោះឡើយ ហើយ​បើ​ក្រុមអាជីវករ​ណា​អនុវត្ត​ផ្ទុយ​នឹង​គោលការណ៍​ដូច​ជម្រាប​ខាងលើ រដ្ឋបាល​ខេត្ត​នឹង​ឲ្យ​រុះរើ​ចេញ​ជាបន្ទាន់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ