ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ៧៣​នាក់ បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​ប្រទេស​ជាតិ​វិញ ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ស៊ូដង់​ខាងត្បូង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ពិធី​ទទួល​កងអនុសេនាធំ​រាជ​អាវុធហត្ថ​លេខ​៨៦១ ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​ឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម តំណាង​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ព្រមទាំង​ថ្នាក់ដឹកនាំ​កងទ័ព​មួក​ខៀវ​មួយ​ចំនួន នៅ​ព្រលានយន្តហោះ VIP​។​

កងអនុសេនាធំ​រាជ​អាវុធហត្ថ​លេខ​៨៦១ ចំនួន​៧៣​នាក់ ក្នុងនោះ​មាន​នារី​១២​នាក់ បាន​វិលត្រឡប់​មក​មាតុភូមិ​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ ក្រោយ​បញ្ចប់​បេសកកម្ម​មនុស្សធម៌​រក្សា​ស ន្តិ​ភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ស៊ូដង​ខាងត្បូង ដោយ​ជោគជ័យ និង​បាន​នាំ​កិត្យានុភាព​ជូន​ជាតិ​កម្ពុជា​។​

​គួរ​ជម្រាប​ថា កងរាជអាវុធហត្ថ​លេខ​៨៦១ ត្រូវបាន​ជំនួស​ដោយ​កងរាជអាវុធហត្ថ​លេខ​១៨៦ ចំនួន​៧៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ២៨​នាក់ ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ស៊ូដង់​ខាងត្បូង នា​យប់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០​។​

​បន្ថែម​ពី​នេះ ក្រោយ​ត្រឡប់​មក​ដល់​ព្រលានយន្តហោះ​ភ្លាម​កងរាជអាវុធហត្ថ​ទាំង ៧៣​នាក់ ត្រូវ​មន្ត្រី​ក្រសួង​សុខាភិបាល​យក​សំណាក និង​បញ្ជូន​មក​ធ្វើ​ចត្តា​ឡី​ស័ក តាម​វិធាន​សុខាភិបាល​រយៈពេល​១៤​ថ្ងៃ នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន បណ្តុះបណ្តាល​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម ក្នុង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​

​ក្នុងឱកាស​នោះ​ដែរ ឧត្តមសេនីយ៍ឯក អោក សៀង ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ជូន​ដល់​កងរាជអាវុធហត្ថ ដែល​ទើប​បញ្ចប់​បេសកកម្ម​ស្វែងរក​សន្តិភាព នៅក្នុង​ប្រទេស​ដែល​ហួងហែង​ដោយសារតែ​ភ្លើង​សង្គ្រោម កងទ័ព​បាន​លះបង់​គ្រ​ដែល​បងប្អូន​កងទ័ព​បា​ន​លះបង់​គ្រប់យ៉ាង ដើម្បី​លើកស្ទួយ​កិត្តិយស​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ជាដើម​។​

​បន្ថែម​ពី​នេះ ឧត្តមសេនីយ៍ឯក បាន​គូសបញ្ជាក់ថា ការបញ្ជូន​កងរាជអាវុធហត្ថ​ទៅ​ធ្វើ​ចត្តា​ឡី​ស័កតា​មវិធាន​សុខាភិបាល​នេះ គឺ​ដើម្បី​ស្វែងរក​ជំងឺ​កូវី​ដ​-១៩ បើទោះបីជា​កងទ័ព​របស់​យើង​ធ្វើតេស្ត​នៅ​ប្រទេស​ដែល​កំពុង​បេស​ក​កម្ម​រក​មិនឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក៏ដោយ ដែល​ចំណុច​ទាំងនេះ​គឺជា​យកចិត្តទុកដាក់​យ៉ាង​ធំធេង​ពី​សុខភាព​ពី​សំណាក់​ថ្នាក់ដឹកនាំ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​ជិត​៧,១២៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជិត​៤០០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​រហូតដល់​ពេល​នេះ កម្ពុជា​មាន​កងកម្លាំង​៥​កង សរុប​ចំនួន​៧៨៧​នាក់ កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ ក្នុងនោះ​មាន​លី​បង់​, ស៊ូដង់​, ស៊ូដង់​ខាងត្បូង​, ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។ កម្លាំង​មួក​ខៀវ​ទាំងអស់នេះ ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ​លំដាប់​ទី​២ នៅក្នុង​តំបន់​អាស៊ាន​៕

 

Filed in: ព័ត៌មានជាតិ