ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​ជាមួយ សប្បុរសជន​ ០២ ​ក្រុមចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ដង្កោ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ​បើទោះបីជា​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ខណ្ឌ​ដង្កោ បា​នស្រក​ចុះ​ខ្លះ​ក៏ដោយ តែ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ត្រៀម​ជួយសង្គ្រោះ និង​បម្រើ​ពលរដ្ឋ នៅតាម​តំបន់​លិច​ទឹក​គ្រប់​គោលដៅ​ដដែល ព្រម​ជាមួយ​គ្នា​នោះ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ជួយ​លើក​ដាក់​លីសែង​និង រៀបចំ​អំណោយ​របស់​សប្បុរសជន ០២​ក្រុម ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ ២​គោលដៅ សរុប​ស្មើនឹង ៧៦០​គ្រួសារ ក្នុងនោះ​រួមមាន​៖

1- សប្បុរសជន​ក្រុមទី​១ ដឹកនាំ​ដោយ​ព្រះ​ភិក្ខុ​វជិរ​ប្បេ​ញ្ញោ គូ សុភាព លោក​ឧកញ៉ា អ៊ឹង លី​ហេង ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន លោកជំទាវ តាំង ហ្គិ​ចលៀង លោក​ឧកញ៉ា ឡេង ហ៊ាន និង​លោកជំទាវ បាន​នាំយក​អំណោយ​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន​៥០០ គ្រួសារ ស្ថិតនៅ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង លោកស្រី គឹម ញឹប អភិបាល​ខណ្ឌ​ដង្កោ ព្រមទាំង​ក្រុម​ការងារ​ជាច្រើន​ទៀត​។​

2- សប្បុរសជន​ក្រុមទី​២ ដឹកនាំ​ដោយ ឯកឧត្តម ណុប ចាន់ណា​រិន្ទ រដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង តំណាង​ក្រុមហ៊ុន​បុរី អិល ជេ ចំនួន​១៨​រូប បាន​នាំយក​អំណោយ​សប្បុរស របស់ ក្រុមហ៊ុន​បុរី អិល ជេ (LJ) មក​ចែក​ជូន​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​២៦០​គ្រួសារ ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​មាន​ការអញ្ជើញ​ចូលរួម ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​, លោក ម៉ៃ ម៉ុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ​, លោកស្រី គឹម ញឹប ព្រមទាំង​ក្រុម​ការងារ​ជាច្រើនរូប​ទៀត​ផង​ដែរ​។

​សកម្មភាព​មនុស្សធម៌​នេះ គឺជា​យុទ្ធនាការ​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាជន​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដែល​តម្រូវឲ្យ​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ដោយ​រាប់​ទាំង​វិស័យ​ឯកជន​ផង​នោះ បាន​ចូលរួមឧ​ត្ថ​ម្ភជួយ​ដល់​ពលរដ្ឋ​ខ្មែរ នៅតាម​មូលដ្ឋាន​ទូទាំង​ប្រទេស ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​តែមួយ គឺ​សង្គ្រោះ ការពារ​ពលរដ្ឋ ដោយ​មិន​ទុក​ឲ្យ​រង​គ្រោះ ឬ​ខ្វះ​ស្បៀងអាហារ ថ្នាំសង្កូវ​ដោយ​យើង​មិន​បានដឹង​នោះឡើយ ហើយ​កន្លងមក ថ្នាក់ដឹកនាំ តាំងពី​ថ្នាក់​ជាតិ រហូតដល់​ថ្នាក់​មូលដ្ឋាន សមត្ថកិច្ច​ចម្រុះ​គ្រប់​ស្ថាប័ន រួមមាន កងរាជអាវុធហត្ថ កង​នគរបាល កង​អង្គរក្ស​, កងទ័ពជើងទឹក​, កងពល​តូច​ថ្មើរជើង​លេខ​៧០, កងពល​តូច​ដឹកជញ្ជូន​លេខ​៩៩ ក៏ដូចជា​កងយោធពល​ខេមរភូមិន្ទ ដ៏ទៃទៀត ព្រមទាំង​សប្បុរសជន ជាច្រើន បានរួម​គ្នា​ជួយ​សង្គ្រោះ ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ទាំងអស់ បាន​ទៅ​រស់នៅ​ទីទួល​សុវត្ថិភាព និង​បាន​ចែក​ស្បៀង​សម្រាប់​បរិភោគ​បាន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ