ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោកជំទាវ ម៉ែន សំអន ស្នើ​ឱ្យ​មន្ទីរ ស្ថាបន័​ពាក់ព័ន្ធ ក្នុង​ខេត្ត​ស្វាយរៀង ត្រូវ​បន្ដ​សហការ​គ្នា​ឱ្យ​ល្អ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង ៖ នា​រសៀល​ថ្ងៃ​ចន្ទ ១០​កើត ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុម ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់ ១១​អង្គភាព ដែល​ជា​កម្លាំង​អន្តរា​គម​ជួយ​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​ចំនួន​៥២​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ស្វាយរៀង ។​

​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នូវ​ក្តី​នឹករលឹក និង​ការគិតគូរ យកចិត្ត​ទុក្ខ​ដាក់​អំពី​សុខទុក្ខ​របស់ ប្រជាពលរដ្ឋ​។ ជាពិសេស សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​ចុះ​ជួប និង ចែក​អំណោយ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​បន្ទាយមានជ័យ ។​

​លោកជំទាវ​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ពុំ​បាន​ទុក្ខ​ប្រជាពលរដ្ឋ ណា​ម្នាក់​ចោល​ដោយ​អត់​អាហារ និង​ពុំ​បាន​ដោះស្រាយ​ជូន​ពួកគាត់​នោះ​ទេ នៅ​ក្នុង​កាលៈទេសៈ​ដែល​តំបន់​មួយចំនួន​នៃ​ប្រទេស​កម្ពុជា​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​បាន​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ដោយសារកូ​វីដ​១៩ រួម​ជាមួយ​គោលនយោបាយ​គាំពារ​សង្គម ដើម្បី​ជួយ​ដល់​កម្មករ កម្មការិនី​ជាដើម​។​

​លើសពីនោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​បន្ដ​អំពាវនាវ​ដល់​ប្រជា ពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព និង​សុវត្ថិភាព​៖ សូម​ប្រជា ពលរដ្ឋ​ទាំង​អស់ ជាពិសេស​ក្រុមគ្រួសារ​ដែល​មាន​កូនតូចៗ និង​ចាស់ជរា ត្រូវ​យកចិត្តទុកដាក់ មើល​ថែទាំ​ឱ្យបាន​ល្អ និង​បង្កើន​ការប្រុងប្រយ័ត្ន​ពី​គ្រោះ​ដែល​អាច​កើតឡើង​ជា​យថាហេតុ​។ សូម​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ​នា​ពេល​ទឹក​ឡើង និង​ពេល​ទឹក​ស្រក​ទៅវិញ ដែល​ពួក​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។ សូម​គិតគូរ​ពី​សុខភាព និង​ការរក្សា​អនាម័យ ការពារ​នូវ​ជំងឺ​កូវី​១៩ ធ្វើយ៉ាងណា​គ្រប់​ក្រុម​គ្រួសារ​ត្រូវ​បរិភោគ​ទឹក​ដាំ​ឆ្អិន​ល្អ ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជំងឺ​រាគរូស ឬ​ជំងឺ​រាតត្បាត​នានា ហើយ​នៅពេល​ទឹក​ស្រក មុនពេល ត្រឡប់​ទៅ​រស់នៅ​លំនៅឋាន​វិញ សូម​សម្អាតផ្ទះ ឬ​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត និង​មាន​អនាម័យ ហើយ​សូម​បន្ត​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ​។​

​ជាពិសេស លោកជំទាវ​ក៏បាន​ជំរុញ​ឱ្យ​មន្ទីរ​ជំនាញ​ទាំង​៤ រួមមាន​៖ មន្ទីរ​សារ​ធា​រណការ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម ត្រូវ​សហការ​គ្នា​ឱ្យ​ល្អ​ក្នុងការ​ជំរុ ញ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការផ្តល់​គ្រាប់​ពូជ និង​ហេដ្ឋរចនាសម្ព័ន្ធ នៅពេល​ដែល​ទឹក​បាន​ស្រក​ទៅវិញ​។​

​សូមបញ្ជាក់​ថា អំណោយ​យកមក​ចែកជូន​ទាំង ៥២​គ្រួសារ នាពេល​នោះ​ដោយ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ក្រណាត់​កៅស៊ូ​តង់ ធុង​ទឹក​ជ័រ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ កន្ទេល​បត់ ឃី​ត និង​ថវិកា​៥​ម៉ឺន​រៀល​។ ចំណែកឯ អង្គភាព​ទាំង​១១ ទទួលបាន មី អង្ករ ទឹកដោះគោ និង​ទឹក​សុទ្ធ​ផងដែរ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ជន ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​ទឹកជំនន់ នៅពេលនេះ ក៏ដូចជា​ការចូលរួម​ចំណែក តាមរយៈ លោកជំទាវ និង​ថ្លែងអំណរគុណ ដល់​អភិបាល​រាជធានី​ភ្នំពេញ កម្លាំង​ប្រដាប់ អាវុធ ប្រជា​ការពារ​ភូមិ​អាជ្ញាធរ​មាន សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមដៃគ្នា​សស្រាក់សស្រាំ​ក្នុង​ការជួយ​សង្គ្រោះ ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ៕

Filed in: ព័ត៌មានជាតិ