ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បង្ហាញ​មោទនភាព ដែល​កម្ពុជា​មាន​កន្លែង​ហ្វឹកហ្វឺន​កងទ័ព​ដ៏​ធំ​លើ​ផ្ទៃ​ដី​ជាង​៥,០០០​ហិច​តា ត្រៀម​ស៉ី​ហ្គេម​២០២៣

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បានបង្ហាញ​មោទនភាព និង​ក្ដី​សប្បាយរីករាយ​នៅ​ពេល​ប្រទេស​កម្ពុជា មាន​កន្លែង​ហ្វឹកហ្វឺន​ដ៏​ធំ ប្រើប្រាស់​ដី​ជាង​៥,០០០​ហិច​តា ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា ស៉ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។​

​កន្លែង​ហ្វឹកហ្វឺន​ដែល​ចំណាយ​ថវិកា​រាប់​សិប​លាន​ដុល្លារ ជា​ថវិកា​របស់​រដ្ឋ និង​ការចូលរួម​របស់​សប្បុ​រស​ជន​មួយផ្នែក​នេះ គឺ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជម្រាយ ដែល​មាន​ទីតាំង​នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។​

​ការបង្ហាញ​ក្ដី​មោទន​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ ក្នុង​ឱកាស​ទទួល​ស្វាគមន៍​វត្ត​មាន​ប្រតិភូ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ដឹកនាំ​ដោយ​លោក វង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ទីលាន​ហ្វឹកហ្វឺន​នេះ គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួម​ពង្រឹង​វិស័យ​ការពារជាតិ តាមរយៈ​ការពង្រឹង សមត្ថភាព​កងទ័ព​។ បើ​យើង​និយាយ​អំពី​ការពង្រឹង​សមត្ថភាព​ក​ង​ទ័ព គឺ​ត្រូវ​និយាយ​អំពី​ការហ្វឹកហ្វឺន ដែល​ពឹងផ្អែក​មួយផ្នែកធំ​ទៅលើ​ទីលាន និង​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​ការហ្វឹកហ្វឺន​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ការរៀបចំ​កសាង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជម្រាយ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការត្រៀម​ទទួលភ្ញៀវ ក្នុង​ការប្រកួត​កីឡា​ស៉ី​ហ្គេម ឆ្នាំ​២០២៣ ក៏ដូចជា​ការប្រកួត​ផ្សេងៗ​ផងដែរ​។ ប៉ុន្ដែ​លោក​ថា ទីលាន​នេះ​មិន​សម្រាប់​តែ​ប្រកួត​ក្នុង​លក្ខណៈ​ជាតិ និង​អន្ដរជាតិ​នោះទេ គឺ​នឹង​ក្លាយជា​ទី​លាន​សម្រាប់​ហ្វឹកហ្វឺន​ថ្នាក់​ជាតិ​របស់​កម្ពុជា​ផងដែរ​។​

​មេបញ្ជាការ​កងទ័ពជើងគោក​រូបនេះ បាន​អះអាង​ទៀតថា មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជម្រាយ ក៏​ប្រមូលផ្ដុំ​នូវ​ធនធាន​ទាំងអស់​ក្នុង​ការកសាង​តាម​បែប​ស្ដង់ដារ​មួយ និង​ប្រមូលផ្ដុំ​ធនធាន​សម្រាប់​ហ្វឹកហ្វឺន​ទាំង​គ្រូ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ គ្រឿង​បំពាក់​នៅ​កន្លែង​តែ​មួយ​។​

​ជា​អ្នក​ផ្ដួចផ្ដើម​ក្នុង​ការកសាង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជម្រាយ​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​គូសបញ្ជាក់ថា ការវិនិយោគ​កសាង​កន្លែង​ហ្វឹកហ្វឺន​នេះ មិនមែន​សម្រាប់​ចំពោះ​មុន​ឡើយ គឺ​សម្រាប់​រយៈពេល​វែង និង​យុទ្ធសាស្ដ្រ​ដ៏​យូរអង្វែង​។ នាយ​ឧត្តមសេនីយ៍ សៅ សុខា បានបង្ហាញ​មោទនភាព និង​ក្ដី​សប្បាយរីករាយ នៅ​ពេល​កង​ទ័ព​មាន​កន្លែង​ហ្វឹកហ្វឺន​ដ៏​ធំ​មួយ​នេះ​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បង្ហាញ​នូវ​ក្ដី​សប្បាយរីករាយ ដោយ​មាន​ការផ្ដល់​នូវ​ទំនុកចិត្ត​ពី​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និង​ទំនុកចិត្ត​ពី​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ ព្រមទាំង​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ក៏​ដូច​ជា​មេបញ្ជាការ​គ្រប់​អង្គភាព​ចំណុះ ក្រសួង​ការពារជាតិ ដល់​រូបលោក​ដើម្បី​ដឹកនាំ​ដំណើរការ​សាងសង់​នេះ​។​

​បន្ថែម​ពី​នេះ នាយ​ឧត្តមសេនីយ៍ ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ជន​ទាំង​ជាតិ ទាំង​អន្ដរជាតិ ដែល​បាន​ជួយ​គាំទ្រ​តាំងពី​ដំណាក់កាល​ចាប់ផ្ដើម ពោល​តាំងពី​ទីតាំង​នេះ​នៅ​ជា​ព្រៃ​នៅឡើយ រហូត​មក​មាន​ការកែ​ប្រែ​ដូច​សព្វថ្ងៃនេះ ដែល​ដំណើរការ​សាងសង់​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង នៅ​ឆ្នាំ​២០២២​ខាងមុខនេះ​។​

​គួរ​ជម្រាប​ថា លោក វង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​នេះ បាន​វាយតម្លៃ​ថា ការ​យក​ថវិកា​របស់​រដ្ឋ​សម្រាប់​ប្រើប្រាស់ ចំណាយ​លើ​ការសាងសង់​នេះ មាន​តម្លាភាព​ត្រឹមត្រូវ ហើយ​សំណង់​ក៏​ធ្វើ​ឡើង​តាម​ស្ដង់ដារ​កំណត់​ផងដែរ​។​

​លោក វង្សី វិស្សុត បានបញ្ជាក់​ថា រហូតមកដល់​ពេលនេះ (​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់ រយៈពេល​៤​ឆ្នាំ​) ថវិការដ្ឋ​ប្រមាណ​ជាង​១០​លាន​ដុល្លារ ប៉ុន្ដែ​នៅ​ឆ្នាំ​២០២១ គ្រោង​ចំណាយ​នឹង​ប្រើប្រាស់​ថវិកា​ប្រមាណ​៣​លាន​ដុល្លារ​ទៀត ដើម្បី​នឹង​បញ្ចប់​ការសាងសង់​លើ​ទីលាន​បាញ់​គ្រាប់​ពិត ប៉ុន្ដែ​ចំនួន​ថវិកា​ដើម្បី​បញ្ចប់​ការសាងសង់​ទាំងស្រុង គឺ​ច្រើន​ជាង​នេះ​។ លោក​បន្ថែមថា សប្បុរសជន​ជាច្រើន ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​នេះ​ផង​ដែរ​។​

​គួរ​ជម្រាប​ថា ហេដ្ឋារចនាសម្ព័ន្ធ​របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជម្រាយ ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០១៣ ហើយ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ការសាងសង់​នេះ គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ​២០២២៕

Filed in: ព័ត៌មានជាតិ