ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ពិនិត្យ​ស្ថានភាព​កាយ​ដី​បើកផ្លូវ​រំដោះ​ទឹកជំនន់​ក្នុង​សង្កាត់​ព្រែកកំពឹស​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ដោយសារ​ស្ថានភាព​ទឹកជំនន់​ក្នុង​ខណ្ឌ​ដង្កោ បាន​បន្ត​ស្រក​ចុះ ក្រុមការងារ​រាជរដ្ឋាភិបាល ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូចជា​ក្រុម​ការងារ រដ្ឋបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ អមដំណើរ​ដោយ​លោក ម៉ៃ ម៉ុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ​, លោកស្រី គឹម ញឹប អភិបាល ខណ្ឌដង្កោ លោក​អភិបាលរង មន្ត្រីរដ្ឋបាល​សាលាខណ្ឌ​ដង្កោ ចៅសង្កាត់ មេភូមិ ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ យុវជន សស​យក សង្កាត់​ព្រែក​កំពឹស និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ក្នុង​សង្កាត់​ព្រែក​កំពឹស និង​ពិនិត្យមើល​ស្ថានភាព​កាយ​ផ្លូវ​រំដោះ​ទឹក ដែល​ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ​ដង្កោ បាន​ប្រើ​គ្រឿងចក្រ កាយ​បើក​មុខទឹក​រំដោះ​ទឹក​ចំនួន ០៤​ទីតាំង (​រួម​មាន​ចំណុច​ព្រែក​ជ្រៃ​, ប្រឡាយ​តា​ហោ​, ប្រឡាយ ៨៨​ខាងត្បូង​ពិភពថ្មី​កួរស្រូវ និង​ប្រឡាយ​ផ្លូវ ១០៤ មុខ​បុរី​ពិភព​ថ្មី​កួរស្រូវ​) ដើម្បី​ពន្លឿន​ការចុះ​ស្រកនៅតាម​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​ដំណើរ​បេសកកម្ម​នាឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​អាហារសម្រន់ ទៅ​ចែកជូន​ក្រុមការងារ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ដូច​តាម​ទម្លាប់ បរិភោគ​រួមគ្នា​យ៉ាង​ស្និត​ស្នា​ល តែ​ក៏​មិន​បាន​ធ្វេសប្រហែស ចំពោះ​ការ បង្កា​ទប់ស្កាត់ ការឆ្លង​ជម្ងឺ កូវី​ដ​១៩​នោះឡើយ ដោយ​ក្រុមការងារ​របស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​ទូ​បាញ់ថ្នាំ​សម្លាប់​មេរោគ អាល់​កុល ម៉ាស់ ទៅ​បែងចែក​ប្រើប្រាស់ ចំពោះ​អ្នកចូលរួម​ទាំងអស់ អនុវត្តតាម​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា​ការអំពាវនាវ របស់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​វិធានការ​ការពារ​និង​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ កូវី​ដ​១៩ យ៉ាង​ខ្ជាប់ខ្ជួន​៕

Filed in: ព័ត៌មានជាតិ